• 2024-01-30 03:29:38
  • ជីវិតតារា

ពិធិបុណ្យសពនាយស្វិត ទើបចប់ នាយខ្ជឹប រំលឹកទម្លាប់ ២របស់នាយស្វិត នឹកឃើញអួលដើមក

  • 2024-01-30 03:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យឈាបនកិច្ចរបស់លោក ឈឿន រិទ្ធី ហៅនាយស្វិត បានបញ្ចប់ហើយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ដៃគូសម្ដែងយ៉ាងសក្ដិសមជាមួយនាយតាំងពីអំឡុងឆ្នាំ១៩៨៩ គឺនាយខ្ជឹប នៅតែអាឡោះអាល័យ ហើយបានរំលឹកអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាទាំងនៅលើឆាក និងក្រៅឆាក។

នាយខ្ជឹប ដែលកំពុងរវល់ខ្លាំងជាមួយក្រុមគ្រួសារសព លើការងារទូទាត់ប្រាក់ថ្លៃរោង និងការចំណាយផ្សេងៗក្នុងពិធីបុណ្យនេះ បានឆ្លៀតផ្ដល់បទសម្ភាសន៍ឲ្យSabay ថា ក្នុងរយៈពេលប្រមាណ ៤០ឆ្នាំ រូបលោក និងនាយស្វិតមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនរាប់មិនអស់។ ប៉ុន្ដែអ្វីដែលលោកនៅតែគោរពស្រឡាញ់នាយស្វិតបំផុតនោះ គឺទម្លាប់ពីរយ៉ាង។

នាយខ្ជឹប៖ “ខ្ញុំស្គាល់គ្រួសារគាត់តាំងពីនៅលេងល្ខោន ហើយគាត់(នាយស្វិត) ចាប់ផ្ដើមលេងជាមួយគ្នាតាំងពីឆ្នាំ៨៨ ឬ៨៩ មក ហើយទម្លាប់ល្អរបស់គាត់…គ្រប់ការងារសម្ដែងគាត់តែងតែដល់កន្លែងមុនគេ ហើយមួយទៀតទន្ទេញប៉ារ៉ូលសម្ដែងឆាប់ចាំ”។

ក្រៅពីនាយខ្ជឹប លោក ឈឿន រិទ្ធី ហៅនាយស្វិត ដែលទើបទទួលមរណៈភាពក្នុងវ័យប្រមាណ ៤៥ឆ្នាំ ដោយជំងឺទឹកនោមផ្អែម និងខូចតម្រងនោមនោះ ក៏មានសិល្បករ-សិល្បការិនីផ្នែកកំប្លែងរួមក្រុមជាមួយនាយក្រឹមជាច្រើនទៀតនាក់ ក៏នៅនឹកអាឡោះអាល័យលោក ហើយថាវាជាការបាត់បង់ធនធានសិល្បករដ៏សំខាន់មួយរូបទៀតហើយ។

សូមរំលឹកថា នាយស្វិត បានទទួលមរណៈភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យលោកសង្ឃ។សពរបស់លោកត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផ្ទាល់ ស្ថិតនៅខណ្ឌកំបូល ក្បែរវត្ដតាភេម។ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម