• 2024-02-01 07:05:03
  • ព័ត៌មាន

លេចមុខ​តារា​កំប្លែង​ជើងចាស់ ២ដួង ចាប់​ដៃ​ជាមួយ​នាយ​ក្រូច​ក្នុង​កម្មវិធី "សំណើច ២ជំនាន់"

  • 2024-02-01 07:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក នឹងប្រឡូកក្នុងអាជីពកំប្លែងជាប់លាប់ឡើងវិញ ជាមួយ​នាយ​កុយ និង​នាយ​ក្រូច តាម​រយៈ​កម្មវិធី​ "សំណើច ២ជំនាន់"។ បើ​ទោះ​បី​ជា នាយ​ក្រូច និង​តារា​ជើង​ចាស់​បាន​ល្បី​ខុស​ជំនាន់​គ្នា ហើយ​នាយ​កុយ​ធ្លាប់​ធ្វើ​ជា​គណៈមេប្រយោគ​ឲ្យ​នាយ​ក្រូច​ចាប់​បាន​ឱកាស​កំប្លែង​ផង​នោះ នៅ​ពេល​នេះ​ពួកគាត់​នឹង​ប៉ះ​ដៃគូ​សម្ដែង​ជាមួយ​គ្នា​ជាច្រើន​រឿង។

ផលិតករ វ៉ាន់ បូរ៉ា ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ផលិតកម្ម YES Film បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា "សំណើច ២ជំនាន់" បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​នូវ​ផ្ទាំងទស្សនីយភាព​ថ្មី ប្លែកៗ​សម្រាប់​មហាជន។ លោក​ជឿ​ថា កម្មវិធី​ដែល​ចាប់​ផ្ដើម​ពី​ខែ​នេះ​ទៅ ជាមួយ​តារា​កំប្លែង​ជើង​ចាស់​មាន​ទេពកោសល្យ គឺ​នាយ​កុយ នាយ​ឃ្លោក និង​នាយ​ក្រូច នឹង​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​សើច​សប្បាយ​រីករាយ ដោយ​លោក​ក៏​គ្រោង​អញ្ជើញ​តារា​ជំនាន់​មុន​ដែល​បាត់​មុខ​ពី​សិល្បៈ​មក​សម្ដែង​រួម​គ្នា​ជា​បន្ដ​បន្ទាប់​ដែរ។

បន្ថែម​លើ​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ YES FILM គេ​ក៏​ឃើញ​បង្ហាញ​POSTER កម្មវិធី​ថ្មី​ដោយ​ដាក់​រូប​ធំ​ៗ​របស់​តារា​កំប្លែង​ទាំង​បីដួង​ទៅ​លើ​នោះ​ដែរ។ បច្ចុប្បន្ន​រឿង​កំប្លែង បង្កប់​នូវ​ការ​អប់រំ ដែល​ផលិត​ឡើង​ដោយ​ក្រុម​ការងារ​ផលិតកម្ម​ថ្មី​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន ដោយ​កន្លង​ទៅ​គេ​ឃើញ​មាន​តួ​សម្ដែង​នាយ​គ្រឿន នាយ​ក្រូច ហើយ​ឥឡូវ​នេះ​ផលិតកម្ម​បាន​បន្ថែម​តួ​ជើង​ចាស់​ជា​ច្រើន​បញ្ចូល​ទៀត ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង៕

ជិន សុភ័ក្ដ្រ

មតិយោបល់