• 2024-02-06 03:38:16
  • ព័ត៌មាន

មិននឹកស្មានថា ឆាយ វីរៈយុទ្ធ និង នីកូ ច្រៀងរួមគ្នាបទ ស្ពានសាងស្នេហ៍ បានយ៉ាងពិរោះ និង អន្លង់អន្លោច

  • 2024-02-06 03:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានបកស្រាយបទចម្រៀងមួយបទ យ៉ាងពិរោះក្រអួនក្រអៅ ច្រៀងរួមគ្នាជាមួយ តារាចម្រៀង នីកូ នៅក្នុងកម្មវិធីមួយរបស់ ស្ថានីយ៍ទូរទស្សន៍ PNN។

បទ ស្ពានសាងស្នេហ៍ ដែលជាសំនៀងដើមរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបាន លោក ឆាយ វីរៈយុទ្ធ និង លោក នីកូ យកមកច្រៀងឡើងវិញ នៅក្នុងកម្មវិធី The Wall Song Cambodia របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីពេលថ្មីៗនេះ។ គេសង្កេតឃើញថា បទនេះ ត្រូវបានច្រៀងឡើងវិញ ប្រកបដោយទឹកដមពិរោះ អន្លង់អន្លោច ជាពិសេសគឺ សម្លេងរបស់លោក ឆាយ វីរៈយុទ្ធ តែម្តង។

យ៉ាងណាមិញ ទាំងលោក នីកូ និង លោក ឆាយ វីរៈយុទ្ធ បកស្រាយបទចម្រៀង ស្ពានសាងស្នេហ៍ នេះ បានយ៉ាងល្អ ដោយអ្នកទាំង ២ អាចច្រៀងបានគ្រប់ទម្រង់ ហើយថែមទាំងពិរោះ ដក់ជាប់ក្នុងដួងចិត្តមហាជនថែមទៀតផង។ គួរឱ្យដឹងថា បទ ស្ពានសាងស្នេហ៍ ត្រូវបានតារាចម្រៀងមួយចំនួន យកមកច្រៀងឡើងវិញ មានដូចជាលោក យ៉ែម សំអូន ឆន សុវណ្ណរាជ និង កែវ វាសនា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី