• 2024-02-08 08:12:26
  • ព័ត៌មាន

បង្ហាញមុខសិល្បករ ៤រូប ដែលខ្នះខ្នែងបង្កើត និងផលិតកម្មវិធីផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក

  • 2024-02-08 08:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសិល្បករ-សិល្បការនីមួយចំនួន បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ ដោយពួកគេបានប្រមូលគ្នាមកបង្កើត និងផលិតកម្មវិធីផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ដើម្បីឱ្យវិស័យនេះឆាប់ងើបឡើងមកវិញឱ្យឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្រោយវិស័យនេះជាប់គាំងយ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩។

អត្ថបទនេះ យើងសូមបង្ហាញមុខសិល្បករ ៤រូប ដែលខ្នះខ្នែងបង្កើត និងផលិតកម្មវិធីផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ដែលបច្ចុប្បន្នកម្មវិធីទាំងនោះកំពុងទាក់ទាញចិត្តទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំងផងដែរ។

១. លោក ខាត់ វ៉ៃហាំង៖ តារាសម្តែងឆ្នើមរូបនេះ បានផ្លាស់ប្តូរចំណងចំណូលចិត្តរបស់ខ្លួនឯង ដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ផ្សេងៗទៅជាកម្មវិធីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដោយដាក់ឈ្មោះកម្មវិធីថា «សាកថ្មជីវិត» ក្រោមការសហការជាមួយស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ វៃហំាង បានធ្វើដំណើរទៅកន្លែងជាច្រើនក្នុងប្រទេសកម្ពុជា និងបានផ្តិតយករូបភាពដ៏ស្រស់ត្រកាលបង្ហាញពីជីវៈចម្រុះដ៏រស់រវើកបង្ហាញទៅទស្សនិកជន។

បច្ចុប្បន្នកម្មវិធី «សាកថ្មជីវិត - Battery Life» បានបញ្ចប់ទៅហើយ តែគេជឿជាក់ថា តារាសម្តែងរូបសង្ហានេះនឹងនៅតែស្រលាញ់ ហើយបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជាយើង។

២. កញ្ញា មាន សូនីតា និងលោក ម៉ុង ម៉ានិត៖ នាដើមឆ្នាំ២០២៤នេះ រាជនីក្រមា មាន សូនីតា និងតារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បានចាប់ដៃគ្នាបង្កើតកម្មវិធីថ្មីមួយឈ្មោះថា «កម្ពុជាឋានសួគ៌លើដី» ឬ «Cambodia Heaven On Earth» ដោយបានរៀបចំពិធីសម្ភោធយ៉ាងធំដុំនៅទឹកដីខេត្តសៀមរាប កាលពីចុងខែធ្នូ ឆ្នាំ២០២៣។

កន្លងមក សូនីតា ធ្លាប់ឱ្យដឹងថា «កម្ពុជាឋានសួគ៌លើដី» បង្កើតឡើងដើម្បីជួយប្រម៉ូតផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ហើយការដែលសម្រេចជ្រើសយកខេត្តសៀមរាបជាខេត្តដំបូងគេ ដោយសារខេត្តនេះតំបន់ទេសចរណ៍ច្រើន និងមានសព្វគ្រប់បែបយ៉ាងទាំងអស់ ស័ក្កសមសម្រាប់ការចាប់ផ្តើមកម្មវិធីនេះ។

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមហ៊ុន Sabay បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើគម្រោង «កម្ពុជាឋានសួគ៌លើដី Cambodia Heaven on Earth» ស្ថាបនិកនៃគម្រោងនេះ គឺ កញ្ញា មាន សូនីតា និងលោក ម៉ុង ម៉ានិត នៅរោងភាពយន្ត Major Cineplex ក្នុងរយៈពេល ៦ឆ្នាំ ជាការចូលរួមជួយជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពស់នៅរបស់ប្រជាជនតាមតំបន់ ឱ្យកាន់តែទូលំទូលាយ។

៣. លោក ម៉ា ចាន់បញ្ញា៖ តារាចម្រៀងឯករាជ្យរូបនេះបានផ្តួចផ្តើមបង្កើតកម្មវិធី «See You Cambodia - ស៉ីយូខេមបូឌា» តាមរយៈ «៩ COLOR NINE TEAM»។ បញ្ញា បានគៀងគរប្រមូលអ្នកផលិតមាតិកាល្បីៗជាច្រើនរូបមកចូលរួមក្នុងកម្មវិធីនេះ ដោយបានលើកយកខេត្តសៀមរាបជាគោលដៅ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរ ធីបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញវិស័យទេសចរណ៍ គឺ ទស្សនាសៀមរាបឆ្នាំ២០២៤។ វីដេអូស្អាតៗបង្ហាញពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបត្រូវបានបង្ហោះចែកចាយលើ social media របស់អ្នកផលិតមាតិកាល្បីៗ ដោយមានការដាក់ subtitle ជាភាសាអង់គ្លេស ផ្តល់ជាភាពងាយស្រួលដល់ភ្ញៀវទេចរណ៍បរទេសផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

AH MOUY

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី