• 2024-02-10 00:00:00
  • ជីវិតតារា

តារាប្រុសកូរ៉េជើងខ្លាំង ទាំង ៨នាក់ សុទ្ធតែកើតឆ្នាំរោង មានឥទ្ធិពលដូចនាគរាជ

  • 2024-02-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២៤ ដែលត្រូវ​នឹង​ឆ្នាំនាគ (ឆ្នាំរោង) នាំមកនូវការយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដែលកើតនៅក្រោមសញ្ញារាសីចក្រចិនដ៏គួរឱ្យគោរពនិងសំណាងនេះ។ បុគ្គលណា ដែលកើតឆ្នាំរោង​ត្រូវ​បាន​គេ​មើល​ឃើញជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត មាន​ទំនុក​ចិត្ត មាន​សមត្ថភាព និងបញ្ញាកំពូល។ វាឆ្លុះបញ្ចាំងពីនិមិត្តសញ្ញាគួរឱ្យគោរពរបស់សត្វទេវកថាដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ និងសប្បុរសធម៌។ ដូច្នេះ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​រោង តែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​មានភាព​ជោគ​ជ័យ​គួរ​ឲ្យ​កត់​សម្គាល់។

ជាឧទាហរណ៍ជាក់ស្ដែង សូមបង្ហាញជូន​នូវបញ្ជីឈ្មោះ​តារាប្រុស​ដែលសុទ្ធតែ​កើតឆ្នាំ រោង ហើយផ្អែកលើសមត្ថភាព បូករួមនឹងបុណ្យសំណាង រាសីពីកំណើតពួកគេក្លាយជា​អ្នក​ដែល​ឥទ្ធិពល​បំផុត៖

អ្នកកើតឆ្នាំរោង នៅឆ្នាំ ១៩៧៦

១. Kim Jong Kook

ក្រៅពីមាន​កាយសម្បទារឹងមាំ Kim Jong Kook ក៏ត្រូវាបានគេសរសើរជាញឹកញាប់ថាជា អ្នក​ដែល​មាន​​ប្រាជ្ញា​ដ៏​មុតស្រួច​ កាន់តែ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រច្រើនឡើងៗដោយមិនបាច់ប្រឹង។

២. Cha Tae Hyun

Cha Tae Hyun គឺជាតារាសម្ដែងកូរ៉េដែលមានមុខមាត់បំផុត និងទទួល​រហស្សនាមថាជា ផ្ការីកគ្របរដូវទៀតផង។ លោកត្រូវបានគេស្កាល់ច្បាស់ដំបូងគេ ពេល​សម្ដែង​ក្នុងរឿងកំប្លែងមនោសញ្ចេតនា ជាមួយ Jun Jihyun មានចំណងជើងថា “My Sassy Girl”

៣. Jang Hyuk

Jang Hyuk គឺជាតារាសម្តែងកូរ៉េខាងត្បូងម្នាក់ទៀតដែលកើតក្នុងឆ្នាំ ១៩៧៦។ លោកត្រូវបានគេទទួលស្គាល់យ៉ាងច្រើន ពេល​បង្ហាញសមត្ថភាពសម្តែងដ៏ខ្លាំងក្លា និងទាក់ទាញដំបផុត តាមរយៈរឿងភាគ និងខ្សែភាពយន្តធំៗ។ ស្នាដៃគួរឱ្យកត់សម្គាល់របស់ Jang Hyuk រួមមាន “Volcano High” និង “Fated to Love You” ដែលបង្ហាញពីភាពប៉ិនប្រសព្វរបស់លោក ទៅតាមប្រភេទតួផ្សេងៗមិនឲ្យអ្នក​មើលខកចិត្តទេ។ វត្តមានបេញដោយសមត្ថភាពរបស់លោកបែបនេះហើយ ដែលនៅតែបន្តធ្វើឱ្យលោកទទួលបានការកោតសរសើរនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េតាំងពីចូលសិល្បៈទល់បច្ចុប្បន្ន។

អ្នកកើតឆ្នាំរោង នៅឆ្នាំ ១៩៨៨

១. G-Dragon

G-Dragon ដែលជាមេក្រុម K-Pop ដ៏ល្បីគឺ BIGBANG ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០០៥ មក។ វត្តមាន​លើវិស័យសិល្បៈរបស់ G-Dragon ពិតជា​មិនមែនជារឿងធម្មតាឡើយ ដោយលោកក៏ជា​បុគ្គលសំខាន់ប្រចាំវិស័យ និងនាំអន្តរជាតិ​ទទួលស្គាល់ K-Pop ច្រើនគួរសម។ ដោយសារសមត្ថភាព និងឥទ្ធិពលរបស់ G-Dragon លោកថែម​ទាំង​ត្រូវ​បាន​គេ​ឲ្យរហស្សនាមថាជា King Of K-POP ទៀតផង។

២. Park Seo Joon

សមត្ថភាព​ក្នុង​វិស័យ​សម្ដែងរបស់ Park Seo ​Joon ពិតពុំមែនជា​រឿងលេងសើច​ឡើយ ព្រោះ​តាំង​ពី​បង្ហាញ​ខ្លួនមក លោកកានតែឡើងស្រឺតៗ រហូតឈានដល់អាចពង្រីកការសម្ដែង ទៅដល់ហូលីវូដតាមរយៈរឿង "The Marvels"។ តាមការសង្កេតរបស់អ្នកគាំទ្រ បាន​លើកឡើងថា រឿងណា​ដែល​មាន​វត្តមាន Park Seo Joon ពេល​ចេញភ្លាម​ គឺដឹងតែផ្ទុះ​ភ្លាម។

៣. Ok Taecyeon

អ្នកដែល​មិនអាច​ខ្វះបានក្នុងអត្ថបទនេះគឺ Ok Taecyeon។ តារា​ប្រុស​ដែលមានទាំងព្រមរូបនេះ បាន​បង្ហាញ​ឲ្យឃើញថា​អ្នក​កើតឆ្នាំរោង ពិតជា​មាន​ឥទ្ធិពល​មិនធម្មតា បូករួមនឹងខួរក្បាល​ឆ្លាតវៃ និង​យល់ស្ថានការណ៍បាន​គ្រប់កាលទេសៈ។ ភាពជោគជ័យដែល​លោកមាន​នៅពេល​នេះ ជាឧទាហរណ៍ច្បាស់ៗពេក​ទៅហើយ ថា​លោកជាមនុស្សដែលកើតមកពេញ​ដោយទេពកោសល្យតាំងពីកំណើតមក។

៤. Jung Hae In

ឥទ្ធិពលរបស់បុរស​ម្នាក់នេះក៏មិនធម្មតាដែរ មិនថាក្នុងវិស័យសិល្បៈ និងជីវិតរស់នៅប្រចាំថ្ងៃ។ Jung Hae In គឺជាអ្នកជោគជ័យខ្ពស់ ហើយឆ្លាត ពូកែ និងបត់បែនបាន​ល្អបំផុត។ លោកមានគំនិតច្នៃប្រឌិត ឧត្តមគតិ និងចេះយល់ចិត្ត ហើយចរិតលក្ខណៈទាំងនេះបង្ហាញឲ្យឃើញទាំងអស់នៅក្នុងជម្រើសអាជីពការងាររបស់ Jung Hae In

៥. Im Siwan

Im Siwan ដែលប្តូរពីតារាចម្រៀងទៅជាតារាសម្តែង ក៏កំពុងរីករាយនឹងភាពជោគជ័យដែលខ្លួន​ទទួលបាន​ដែរ។ អរគុណ​ដល់ការខិតខំ​ប្រឹងប្រែង និងដុសខាត់សមត្ថភាពកាន់តែខ្លាំង ធ្វើឲ្យអ្នកគាំទ្រមានមោទកភាព ដែលមានលោកជា Idol

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់