• 2024-02-08 08:40:26
  • ព័ត៌មាន

ដល់ពេលចាប់ផ្ដើមទំព័រជីវិតថ្មីហើយ! Lisa ចេញពី YG និងបើកក្រុមហ៊ុនថ្មីខ្លួនឯង

  • 2024-02-08 08:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa សមាជិកក្រុម BLACKPINK បានប្រកាសពីជំហានបន្ទាប់របស់នាង ក្រោយពីសម្រេចចិត្តចាកចេញពីផលិតកម្ម YG។

ទោះបីជា Lisa បានស្ងប់ស្ងាត់ពីគម្រោងអនាគតរបស់នាងជាមួយនឹងផលិតកម្ម YG ក៏ពេលនេះគ្រប់យ៉ាងមានពន្លឺបន្តិចៗហើយ ដោយ Lisa ត្រូវបានកក់ទុកជាមួយនឹងការបង្ហាញមុខផ្សេងៗ វត្តមានលើគ្របទស្សនាវដ្ដី និងការសហការជាមួយម៉ាកល្បីៗ។

កាល​ពី​ថ្ងៃ​ទី​ ០៧ ខែ​កុម្ភៈ Lisa បាន​បញ្ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង។ អ្នកគាំទ្របានជជែកគ្នាទាក់ទងនឹងបទចម្រៀងថ្មី អាល់ប៊ុម និងសូម្បីតែការតុបតែងមុខនាង ក៏ប្លែកពីមុនដែរ។

ជាក់ស្ដែង នៅថ្ងៃទី ០៨ ខែកុម្ភៈ ទីបំផុត Lisa បានធ្វើការប្រកាសជាផ្លូវការហើយ។ នៅលើ Instagram នាងបានបង្ហោះរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងជាមួយនឹងCaption LLOUD និងភ្ជាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គម។

បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗនៅលើ Instagram ថ្មី @wearelloud នាងបានបង្ហាញព័ត៌មានមួយចំនួនអំពីគម្រោងនេះ ដោយបានប្រកាសថាវាជាក្រុមហ៊ុន ដែលបង្ហាញពីចក្ខុវិស័យរបស់នាងនៅក្នុងពិភព "តន្ត្រី និងសិល្បៈ"

អ្វីដែល Lisa បានគ្រោងទុកសម្រាប់ក្រុមហ៊ុនថ្មីនេះ ក៏ជាការបង្ហាញថា LLOUD គឺជាក្រុមហ៊ុនគ្រប់គ្រងសិល្បករ ប៉ុន្តែនាពេលបច្ចុប្បន្នេះ Lisa ទើបក្លាយជាសិល្បករតែមួយគត់នៅក្នុងបញ្ជី។

ទាំង Lisa និង Jennie បានបង្កើតក្រុមហ៊ុន/ស្លាកយីហោផ្ទាល់ខ្លួន វានឹងគួរឱ្យរំភើបក្នុងការសម្លឹងឃើញនូវអនាគតរបស់តារាទាំងពីរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកគាំទ្រពិតជារំភើបចិត្តក្នុងការទទួលបានចម្លើយបន្ថែមទៀត ហើយ Lisa ប្រាកដជានឹងបញ្ចេញឥទ្ធិពលច្បាស់ក្នុងនាមជា "Girl Boss" និង នាមជា CEO៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម