• 2024-02-13 03:05:15
  • ព័ត៌មាន

ជ្រុលតែគេដឹងអស់ហើយ Taylor Swift ដាក់មួយលះ ឱបថើបសង្សារ ក្រោយឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ Super Bowl

  • 2024-02-13 03:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួត Super Bowl LVII បាន​ប្រព្រឹត្តិឡើងជាផ្លូវការ​នៅ Las Vegasកាលពីថ្ងៃទី១២ ខែកុម្ភៈថ្មីៗនេះ ដោយមានអ្នកចូលរួមច្រើនរាប់ពាន់នាក់ ហើយក្នុងនោះ​ក៏មានកំពូលតារា​ល្បីៗដូចជា Taylor Swift, Beyoncé និងស្វាមី, Justin Bieber និងភរិយា Hailey Baldwin, Kendall Jenner, Lady Gaga, Lana Del Rey, Blake Lively, Ice Spice ជាដើម។

ទោះជាយ៉ាងណា​ អ្នកដែលក្លាយជា​ផ្ទាំងស៊ីបគេ​នាំគ្នាចាប់អារម្មណ៍ខ្លាំង​ជាងគេ​នោះគឺ Taylor Swift ដោយសារនាងគឺជាសង្សាររបស់កីឡាករ Jason Kelce ដែលស្ថិតក្នុងការប្រកួតដែរ។ ជាក់ស្ដែងក្រុម Kansas City Chiefs របស់សង្សារតារាស្រីរូបនេះ​បាន​ទទួល​ជ័យជម្នះ ផ្ដួលក្រុម San Francisco 49ers យ៉ាងជោគជ័យ។

វីដេអូ និងរូបភាពជាច្រើន​ត្រូវ​បាន​ថត និង​ចេញផ្សាយដូចទឹក​បាក់ទំនប់ ពីសកម្មភាពដែល Taylor បង្ហាញ​ក្ដីរំភើប​ជាមួយនឹងជ័យជម្នះរបស់ Jason។ នាងបានឱប ថើបយ៉ាងណែន ជាសញ្ញាបញ្ជាក់ថា ខ្លួនមាន​មោទកភាពយ៉ាងណាចំពោះ​មនុស្សជាទីស្រឡាញ់របស់​ខ្លួន​ ហើយវាក៏បាន​ក្លាយជា​វីដេអូដែលផ្ទុះចំនួន​ចូល​មើល​យ៉ាងច្រើនក្នុងរយៈពេល​ដ៏ខ្លី៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់