• 2024-02-14 04:48:09
  • ជីវិតតារា

សរុបតាំងពីទាក់ទងបែប Private រហូតបង្ហាញលះៗ ស្នេហា Selena និងគូស្នេហ៍ថ្មី Benny យ៉ាងណាខ្លះ?

  • 2024-02-14 04:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ ២០២៣ Selena Gomez បានទម្លាយការពិតទៅកាន់អ្នកគាំទ្រ បញ្ជាក់ថា​ទីបំផុតនាង​រក​អ្នក​ស្អំបេះដូង​បាន​ហើយ គឺជាមួយនឹង​ផលិតករតន្ត្រី Benny Blanco ពេល​នាង​សរសេរ Comment ថា៖ «គាត់គឺពិតជាអ្វីគ្រប់យ៉ាង ក្នុងបេះដូងខ្ញុំ» ក្រោយមានព័ត៌មាន​ចចាមអារ៉ាម​ពីរឿងពួកគេទាំងពីរ។

ដូច្នេះ​ខាងក្រោមនេះគឺជា​អ្វី​គ្រប់យ៉ាង​ដែលគ្រប់គ្នាបានឃើញនឹងភ្នែក តាមរយៈពេលវេលាជាក់លាក់ពីទំនាក់ទំនងស្នេហារបស់ តារា​ចម្រៀងកើតឆ្នាំ ១៩៩២ និងគូស្នេហ៍ថ្មីថ្មោង តាំងពីដំបូង​ដល់ពេលនេះ៖

ខែតុលា ឆ្នាំ ២០១៥៖ Selena និង Benny បាន​សហការចេញបទរួមគ្នាជាលើកដំបូង

ការជួបគ្នាលើកដំបូង​នេះ​ ពួកគេ​បាន​រួមគ្នា​ផលិតអាល់ប៊ុមទោលទី ២ របស់ Selena មាន​ឈ្មោះថា «Rival»។ សម្រាប់អាល់ប៊ុម​នេះ​ Benny បាន​ផលិតបទ "Kill Em with Kindness” និង "Same Old Love”

ខែមីនា ឆ្នាំ ២០១៩៖ Selena សហការជាមួយ Benny ជា​ថ្មី​ជាមួយបទ "I Can’t Get Enough”

ថ្ងៃទី២៥ ខេសីហា ឆ្នាំ ២០២៣៖ Selena ចេញបទថ្មី "Single Soon”

ជាមួយនឹង​ការចេញបទ​ថ្មី​នេះ​ Selena ចង់បញ្ជាក់ថា​ ពេលនោះ​នាងមាន​សេរីភាព​ពេញលេញ​ក្នុងនាម​ជាមនុស្សនៅលីវ គ្មាន​ដៃគូណាមួយឡើយ។ ប៉ុន្តែអ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ បទ​នេះ​នាង​ក៏បានផលិតក្នុង Studio របស់ Benny ដែរ។

ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣៖ Selena បង្ហោះ​វីដេអូលើ TikTok បង្ហាញ​តម្រុយពីមិត្តប្រុស

ពេលនោះ​នាងហាក់ដូចជាចង់បញ្ជាក់ថា ខ្លួន​កំពុងមាន​ស្នេហាហើយ ព្រោះដ្បិតជាវីដេអូធម្មតា ប៉ុន្តែវា​ក្លាយទៅជារឿងគួរឲ្យសង្ស័យ ពេល​​នាង​និយាយថា "ទាយមើល៍! អ្នកណាមានសង្សារ? មិនមែនខ្ញុំទេ B**ch!”

ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣៖ Benny បានចូលរួម​កម្មវិធី Rare Beauty Impanct Fund Benefit

នៅថ្ងៃនោះ Selena បាន​រៀបចំកម្មវិធីរបស់មូលនិធិ ដើម្បី​ជួយដល់យុវជន​ដែលមាន​បញ្ហាផ្លូវចិត្តនៅក្នុងរដ្ឋ Los Angeles ហើយក៏មាន​ការចូលរួមពីមនុស្សសំខាន់ Benny Blanco ដែរ។

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ Selena លើកពីឈ្មោះ Benny លើ Instagram

មួយសប្ដាហ៍ក្រោយ បន្ទាប់ពីស្ងាត់លើបណ្ដាញសង្គម នាង​បាន​វិលមកវិញ ដោយជួយផ្សព្វផ្សាយសៀវភៅធ្វើម្ហូបរបស់ Benny មាន​ចំណងជើងថា Open Wide

ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ព័ត៌មាន​ស្នេហាទាក់ទងនឹង​ Selena និង Benny ក៏ចាប់​ផ្ដើមផ្ទុះឡើង

គ្រប់យ៉ាដូចជា​ត្រូវ​បាន​មាន​ពន្លឺបន្តិចម្ដងៗ។ កាន់តែគួរឲ្យសង្ស័យនោះ គឺនៅពេល​គេ​បាន​ឃើញ ម្ដាយរបស់ Selena ចុច Follow គណនី Instagram របស់ Benny ទៀត។

ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣៖ Selena ទទួលស្គាល់ពីទំនាក់ទំនងស្នេហាជាមួយនឹង Benny

សាមីខ្លួនលែងរក្សាទុកព័ត៌មាន​នេះទៀតហើយ ដោយ Selena បាន​ Post រូប Selfie សខ្មៅ លើ Instagram ជារូបកើយទ្រូងសំណព្វចិត្ត Benny។ ក្នុងថ្ងៃតែមួយ នាងបាន​ Comment លើ Post មួយ ដោយសរសេរថា «គាត់ពិតជាអ្វីគ្រប់យ៉ាងក្នុង​បេះ​ដូង​ខ្ញុំ»។ នាង​បាន​បន្តថា៖ «គាត់ នៅតែ​ល្អជាងអ្នកណា​ទាំងអស់ដែលខ្ញុំធ្លាប់បាន​ទាក់ទងជាមួយ! នេះជាការពិត!»

ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២៣៖ Selena បង្ហាញចិញ្ជៀនរូបអក្សរ B

មួយថ្ងៃក្រោយនាង​បង្ហាញ​គ្រប់យ៉ាងពីការពកត នាង​ក៏បាន​បង្ហោះរូបជា​ច្រើនសន្លឹក ជារូបចិញ្ជៀនអក្សរ B ដែលគ្រប់គ្នា គិតថាតំណងឲ្យ "Benny”

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣៖ Benny បង្ហោះរូបលើ Instagram ដោយមាន Selena

ពេលជីវិតចាប់ផ្ដើម Pink ហើយគ្រប់យ៉ាង​ក៏ត្រូវ​បាន​បង្ហាញ ដូច្នេះមិនមានរឿងអ្វីដេលពួកគេត្រូវលាក់បាំងទៀតឡើយ។ Benny បាន​បង្ហោះរូប Selena ពីក្រោយ ហើយពេល Selena បង្ហោះរូប លោកក៏បាន​ចូល Comment​ រូប Emoji ភ្នែក​បេះដូងផងដែរ។

ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហោះរូបជាមួយ Benny

ពេលនេះដល់ពេលនាងត្រូវបង្ហោះរូបជាមួយ Benny ម្ដងវិញ។ ទោះបីជារូបស-ខ្មៅ ប៉ុន្តែវាច្បាស់ពេក​ទៅហើយក្នុងរូបពួកគេបាន​ឱបគ្នា ដែលបង្ហាញពីស្នាមញញឹមមិនអាចកាត់ថ្លៃបាន បញ្ជាក់ថាតារចម្រៀងរូបនេះមានក្ដីសុខកម្រិតណា។

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣៖ Selena បង្ហាញ​រូបមិត្តប្រុសជា​ថ្មី ដោយលើកនេះ Benny ឱបពីក្រោយមួយទំហឹង ថតជាមួយមិត្តផ្សេងទៀត

ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហាញ​តម្រុយពីទំនាក់ទំនងស្នេហាក្នុងបទសម្ភាស ដោយមិនបង្ហើបឈ្មោះខាងប្រុស

នាង​បាន​និយាយទៅកាន់ ទស្សនាវដ្ដី Vogue México y Latinoamérica ថា៖ **«និយាយតាមត្រង់ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍មនុស្សល្អម្នាក់! វារាងពិបាកបន្តិចដែរក្នុងការស្វែងរកអ្នកដែលអាចស្ដាប់អ្នក និងបារម្ភពីអ្នក ប៉ុន្តែខ្ញុំដឹង​ថានៅពេល​វា​កើតឡើងមែន វា​នឹង​ក្លាយជារឿងអស្ចារ្យ ហើយអ្នកនឹង​ចង់ឲ្យវានៅតែល្អបែបនេះរហូត»។ **

ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣៖ Selena បង្ហោះរូបជាមួយនឹង Benny ពេលណាត់ជួបគ្នានៅសាលពិព័រណ៍ “Luna Luna: Forgotten Fantasy” ទីក្រុង Los Angeles

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហោះរូប Benny ឱបជាថ្មី

ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤៖ Benny សាទរឆ្នាំថ្មី ដោយបង្ហោះរូប Selena

ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៤៖ Benny និង Selena ទៅចូលរួមទស្សនាការប្រកួត Lakers ហើយក៏ជាលើកដំបូង​ដែលពួកគេ​បង្ហាញ​មុខរួមគ្នាជាសាធារណៈដែរ

ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤៖ ពួកគេបាន​ថើបគ្នា បន្ទាប់ពីចប់កម្មវិធី Golden Globes ហើយរូបថតក៏ត្រូវបាន​បង្ហោះពេញៗ Instagram ដែរ

ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤៖ Benny បង្ហាញការគាំទ្រ Selena នៅក្នុងកម្មវិធី Emmys

ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤៖ ពួកគេដើរលេងជាមួយគ្នានៅ Disneyland

ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤៖ Selena បង្ហោះរូបនាងគេងលើគ្រែ ហើយរូបនោះគឺ Benny ជាអ្នកថតឲ្យ

ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤៖ Selena បង្ហោះរូបថើបគ្នាជាមួយ Benny

ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ Selena បង្ហោះរូបជាមួយ Benny ដោយភ្ជាប់ Caption ថា «My bes fwend»

ស៊េរីរូបភាព​ដែល​ត្រូវ​បាន​បង្ហាញជាលើកដំបូង លើគណនីរបស់នាងផ្ទាល់ដែលពុំមែនជា Story និងជាការបញ្ជាក់កាន់តែ​ច្បាស់ថា​ នាង​ និង Benny កំពុងមាន​ក្ដីសុខជាមួយគ្នាកម្រិតណា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ harpersbazaar អត្ថបទ៖ ធារី

មតិយោបល់