• 2024-02-14 10:30:00
  • ព័ត៌មាន

អីយ៉ា! ស្ទូឌីយោបង្រៀនដើរម៉ូដរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងលេចចេញជារូបរាងហើយ

  • 2024-02-14 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេចាំបានថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ទំព័រហ្វេសប៊ុកឈ្មោះ Beauty Pageant Reviewer បានប្រកាសឱ្យដឹងថា ម្ចាស់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្ហាត់បង្រៀនដើរម៉ូតបែប Fashion - បវរកញ្ញា និងគន្លឹះជាច្រើនពាក់ព័ន្ធជាមួយវិស័យម៉ូឌែល ការថតរូប កាច់ស្ទាយ ជាច្រើនទៀត។

ស្រាប់តែថ្មីៗនេះ វត្តី បានបង្ហោះ Story លើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង បង្ហាញឱ្យឃើញរូបរាងខ្លះៗនៃស្ទូឌីយូបង្រៀនដើរម៉ូដរនោះ ប៉ុន្តែពុំទាន់ទម្លាយ ទីតាំង និងឈ្មោះនៅឡើយទេ ដោយនាងបានបើកដៃឱ្យហ្វេនៗធ្វើការទស្សន៍ទាយឈ្មោះស្ទូឌីយូនោះទៀតផង។

បវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបឱ្យអ្នកជិតស្និទ្ធដឹងក្នុងពិធីខួបគម្រប់៥ឆ្នាំ ខេគ្លីនិក ថា ពេលនេះស្ទូឌីយូបង្រៀនដើរម៉ូដនោះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ប្រហែលអាចចាប់ផ្តើមនៅអំឡុងខែមីនា ឆ្នាំ២០២៤ខាងមុខ តែការប្រែប្រួលបែបណាអាស្រ័យលើស្ថានភាពជាក់ស្តែង។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ទូឌីយូមិនទាន់រៀបចំរួចរាល់ផង មានកូនសិស្សមកចុះឈ្មោះរៀនបណ្តើរៗរៀនដើរម៉ូដជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាត់ទៅហើយ៕

អត្ថបទ៖ Ah Mouy

មតិយោបល់