
- សុក្រ, 16 កុម្ភៈ 2024 10:25
- ព័ត៌មាន
ប៉ូគឹមថេង សុតធីតា ចង់វិលមកអង្រួនវិស័យបវរកញ្ញា ខណៈមាន sponser ធំចាំជួយពីក្រោយ
- សុក្រ, 16 កុម្ភៈ 2024 10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូគឹមថេង សុតធីតា ចង់វិលមកអង្រួនវិស័យបវរកញ្ញា ខណៈមាន sponser ធំចាំជួយពីក្រោយ
ចន្លោះមិនឃើញ
ឈានចូលឆ្នាំ២០២៤ កញ្ញា ប៉ូគឹមថេង សុតធីតា ហាក់មានរាសីខ្ពស់ ដោយត្រូវប្រកាសជាទូតសុឆន្ទៈផលិតផលធំមួយ ក្នុងតម្លៃខ្លួនដ៏ខ្ពស់មិនធម្មតា។
ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃប្រកាសជា BA សុតធីតា ទទួលស្គាល់ថា រយៈពេលចុងក្រោយនេះនាងពិតជាស្ងប់ស្ងាត់ពីវិស័យសិល្បៈបន្តិចមែន ដោយសារជាប់រវល់ថតភាពយន្ត។ ម៉្យាង ស្បែកមុខរបស់នាងមានបញ្ហាតិចតួចដោយសារផាត់មុខរាល់ថ្ងៃពេក ដូច្នេះធ្វើឱ្យនាងស្ត្រេសអស់មួយរយៈ ទើបពេលនេះសម្រេចចិត្តទទួលធ្វើ BA ផលិតផលចែឈីង ព្រោះផលិតផលនេះបានជួយឱ្យស្បែកមុខនាងបានជាសះស្បើយ។
ទោះបីជាបវរកញ្ញារូបនេះ រយាលដៃពីការងារសិល្បៈមួយរយៈ ប៉ុន្តែនាងគ្មានចិត្តបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ នាងនៅតែមានចិត្តចង់ត្រឡប់មកប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងទៀត តាមការទទូចសុំរបស់ហ្វេនៗ តែពុំទាន់ដឹងឆ្នាំណានៅឡើយទេ ដោយសារបច្ចុប្បន្ននាងកំពុងមមាញឹកថតភាពយន្ត និងការងារថតប្រម៉ូតផ្សេងៗផងដែរ។ បវរកញ្ញាជើងខ្លាំងរូបនេះសង្កត់ធ្ងន់ថា នាងអាចនឹងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅពេលដែលនាងរយាលពីការងារជាងនេះបន្តិច ព្រោះពេលនេះដកឃ្លាពុំទាន់រួចនៅឡើយទេ។
គួរឱ្យរំភើបខ្លាំងណាស់ គ្រាន់តែឮ ធីតា គាស់រំឮកពីវិស័យបវរកញ្ញានិងគម្រោងចង់ប្រកួតម្តងទៀត ចែឈីង ម្ចាស់ BRAND J CHING ចេញមុខប្រកាសគាំទ្រ និងជួយឧបត្ថម្ភបវរកញ្ញារូបនេះពេញទំហឹងតែម្តង ពោលគឺជួយ sponser គ្រប់យ៉ាងតែម្តង ទាំងការសម្លៀកបំពាក់ ការហូបចុក និងអ្វីផ្សេងៗទាំងស្រុង។
ការហ៊ានលះបង់ចំណាយច្រើនបែបនេះ ក៏ដោយសារ ចែឈីង ជាហ្វេនម្នាក់របស់បវរកញ្ញា ប៉ូគឹមថេង សុតធីតា តាំងពីពេលដែលនាងប្រកួតកម្មវិធី Miss Grand មកម្ល៉េះ ហើយអ្នកស្រីផ្ទាល់ក៏ស្គាល់វិស័យបវរកញ្ញាតាមរយៈបវរកញ្ញាម្នាក់នេះផងដែរ ដូច្នេះទើបអ្នកស្រីស្រលាញ់ ពេញចិត្ត និងស្ម័គ្រចិត្តគាំទ្របវរកញ្ញារូបនេះយ៉ាងពេញទំហឹង។
ឮការប្រកាសរបស់ម្ចាស់ប្រនភ្លាម កញ្ញា ប៉ូគឹមថេង សុតធីតា រំភើបស្ទើរហោះ ប្រកាសប្រាប់ហ្វេនក្តែងៗថា ហ្វេនៗមិនបាច់បារម្ភទេ នាងមានអ្នក sponser សម្រាប់ការ come back ហើយ រង់ចាំតែមើលទៅ!