• 2024-02-27 02:00:45
  • ព័ត៌មាន

គូថ្មីប្រចាំ ២០២៤? Dispatch ទម្លាយរូបភាពប្រមាញ់បានថា Lee Jae Wook និង Karina ទាក់ទងគ្នា

  • 2024-02-27 02:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ Dispatch បាន​ធ្វើឲ្យបណ្ដាញផ្សព្វផ្សាយមាន​ការជ្រួលច្របល់ពេញទឹកពេញដីហើយ ក្រោយបង្ហោះរូបភាពណាត់ជួបគ្នា​របស់ Karina (aespa) និងតារាសម្ដែង Lee Jae Wook

ផ្អែក​តាម​ការចេញផ្សាយព័ត៌មាន​ពី Dispatch បាន​ឲ្យដឹងថា Karina និង Lee Jae Wook ពេល​នេះកំពុង​មាន​ទំនាក់ទំនងស្នេហានឹងគ្នា។ អ្នកទាំងពីរបាន​ចំណាយពេលជាមួយគ្នានៅក្នុងកម្មវិធី Prada’s Fashion Show កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ហើយពេលនោះហើយដែលទំនាក់ទំនងស្នេហាទំនងជាចាប់ផ្ដើមឡើង។

ក្រោយមកទៀត​ ពួកគេ​បានចំណាយពេល​មាន​តម្លៃឲ្យគ្នា​នៅក្នុងក្រុងសេអ៊ូល និង Milan ប្រទេសអ៊ីតាលីទៀតផង ក្រោយពីឆ្លៀតបានពីការថតរឿង និងការសម្ដែងបទចម្រៀងរៀងៗខ្លួន។

ប្រភពជិតស្និទ្ធបាន​ឲ្យដឹងថា៖ «ខ្ញុំគិតថា ពួកគេ​អាច​នឹង​ជួបគ្នាភ្លាមស្រឡាញ់ភ្លែត! ពួកគេ​ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក តាំងពីពេល​ដែលជួបគ្នា​ក្នុងកម្មវិធី Fashion Show ដំបូងម្ល៉េះ»។

យ៉ាងណា​ក្ដីនៅពេលនេះ Karina កំពុងស្នាក់នៅផ្ទះរបស់ aespa ប៉ុន្តែពេលត្រូវ​ជួបគ្នា ឬពេល​មាន​ពេលរៀងខ្លួន អ្នកទាំងពីរបាន​ណាត់គ្នាចេញក្រៅ។ អាស្រ័យ​ហេតុនេះ​ហើយទើប Karina ត្រូវ​បាន​គេ​ប្រទះ​ឃើញនៅម្ដុំផ្ទះរបស់ Jae Wook ពេលយប់ៗ។

ទោះជាយ៉ាងណា​ពេលនេះទាំងផលិតកម្ម SM និង C-JeS Studion ពុំទាន់មាន​ការបកស្រាយ​ណា​មួយឡើយ បានត្រឹមលើកឡើងថានឹងតាមដានរឿងនេះ​សិន៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់