• 2024-02-27 06:41:28
  • ព័ត៌មាន

ទុករឿងត្រឡប់មកប្រកួតទៅម្តុំ ព្រះកាយច័ន្ទ ងាកមកប្រកាសថ្ងៃវះកាត់ខ្ទង់ច្រមុះថ្មី ចំថ្ងៃពិសេសទៀត!

  • 2024-02-27 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ហ្វេសប៊ុក និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា នៅតែមិនអស់ចិត្តរឿងបវរកញ្ញាលេចធ្លោ ព្រះកាយច័ន្ទ សម្រេចចិត្តលាលែងតំណែង Miss Grand Phnom Penh 2024 (MGPP 2024) និងការឈរឈ្មោះជាបេក្ខភាពផ្លូវការចូលរួមការប្រកួតថ្នាក់ជាតិ MGC 2024 នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងបទសម្ភាសន៍មុនពេលលាលែងតំណែង ព្រះកាយច័ន្ទ ធ្លាប់ប្រកាសឱ្យដឹងថា នាងនឹងធ្វើការវះកាត់កែខ្ទង់ច្រមុះម្តងទៀត ដែលនេះជាលើកទី ៥ ហើយដែលនាងធ្វើការវះកាត់កែខ្ទង់ច្រមុះ ដើម្បីបង្កើនសម្រស់ និងភាពជឿជាក់សម្រាប់ខ្លួនឯង។

ក្នុងការ live កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ព្រះកាយច័ន្ទ បានប្រាប់ឱ្យដឹងថា នាងនឹងធ្វើការវះកាត់កែខ្ទង់ច្រមុះលើកទី៥ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃ ទិវាវប្បធម៌ជាតិ លើកទី២៦ តែម្តង។ អតីតបវរកញ្ញារូបនេះ បន្តថា នាងសម្រេចចិត្តជ្រើសរើសយកសេវាកម្មវះកាត់កែសម្ភស្សនៅ Mersi-S Beauty Center ។

ទោះបីជាពេលនេះ ព្រះកាយច័ន្ទ គ្មានតំណែង តួនាទី ជាបវរកញ្ញាទៀតក៏ពិតមែន តែនាងនៅតែមានការងារផ្សេងៗជាមួយ PD Phnom Penh តាមកុងត្រាដែលបានចងទុកជាមួយគ្នា។ ដូច្នេះ នៅថ្ងៃទី ៩ ខែមីនា នាងនឹងមានកម្មវិធីធំមួយជាមួយ PD Phnom Penh តែមិនមែនក្នុងនាមជាបវរកញ្ញាដូចកាលពីមុន គឺនាងដើរតួជាពិធីការនី និងជាតារាចម្រៀងក្នុងកម្មវិធីដ៏ធំនោះ។

អ្វីដែលអតីតបវរកញ្ញារូបនេះ ផ្តល់សំខាន់ពេលនេះ គឺការងារសិល្បៈរបស់នាង ទាំងការចេញតាមកម្មវិធី ការថតភាពយន្ត និងការបង្ហាត់បង្រៀនសិស្សនៅ ព្រះកាយច័ន្ទក្លឹប។ ដោយឡែក គម្រោងវិលមកប្រកួតបវរកញ្ញាវិញម្តងទៀតឬយ៉ាងណា គឺអាស្រ័យលើស្ថានភាពផ្លូវចិត្តរបស់នាង ប្រសិនបើផ្លូវចិត្តនាងបានធូរស្បើយនាងអាចនឹងត្រឡប់មកប្រកួតវិញ ប៉ុន្តែពេលនេះនាងមិនមែនជាបវរកញ្ញាទៀតទេ ចាប់តាំងពីនាងប្រកាសសូមលាលែងតំណែងមកម្ល៉េះ។

ក្នុងការ live ខាងលើ តារាស្រីរូបស្រស់នេះក៏សូមឱ្យទស្សនិកជនកុំមានយល់ច្រឡំបន្តទៀត ព្រោះបច្ចុប្បន្ននាងជាសិល្បការនីធម្មតាម្នាក់ មិនចំណុះក្រោមការគ្រប់គ្រងរបស់ស្ថាប័នបវរកញ្ញាណាទេ តែនាងហាក់ស្រពិចស្រពិលសម្រាប់គម្រោងការវិលមកប្រកួតវិញជាថ្មីម្តងទៀត៕

អត្ថបទ៖ Ah Mouy

មតិយោបល់