• 2024-03-01 01:53:14
  • ព័ត៌មាន

បិតាស្ថាបនិក SM លក់ភាគហ៊ុននៅសល់ទាំងប៉ុន្មានទៅឲ្យ HYBE អស់ខ្ទេច

  • 2024-03-01 01:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lee Soo Man បានលក់ភាគហ៊ុន ៨៦៨ ៩៤៨ ដែលនៅសេសសល់ក្នុងក្រុមហ៊ុន SM ទៅឲ្យ HYBE អស់ហើយ។

HYBE បានបានប្រកាសឲ្យដឹងថា ពួកគេបានទិញភាគហ៊ុន ៨៦៨ ៩៤៨ របស់ SM ដែលមានតម្លៃ ១០៤ ពាន់លានវ៉ុន (ប្រហែល៧៨,‌១ លានដុល្លារ) ពីលោក Lee Soo Man ហើយ។ ចំនួននេះស្មើនឹងភាគហ៊ុន ៣,៦៨ភាគរយ នៅក្នុងក្រុមហ៊ុន SM ហើយក៏មានន័យថា Lee Soo Man បានលក់ចេញជាផ្លូវការរាល់ភាគហ៊ុនរបស់ SM ដែលខ្លួនធ្លាប់កាន់កាប់ពីមុនមកដែរ។

តម្លៃទិញយកសម្រាប់ភាគហ៊ុននីមួយៗគឺ ១២០ ០០០វ៉ុន (ប្រហែល ៨៩,៩០ដុល្លារ) ប្រហែល ៥០ភាគរយ ខ្ពស់ជាងតម្លៃបិទមុន ៧០ ០០០វ៉ុន (ប្រហែល ៥៩,២០ ដុល្លារ)។ ជាមួយនឹងការទិញចុងក្រោយនេះ បច្ចុប្បន្ន HYBE បានកាន់កាប់ ១២,៦ភាគរយ នៃ SM។ កាលបរិច្ឆេទទិញយកដែលរំពឹងទុកសម្រាប់ភាគហ៊ុនថ្មីរបស់ពួកគេគឺថ្ងៃទី ០៧ ខែមីនា ខាងមុខ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម