- 2024-03-04 09:52:10
- ព័ត៌មាន
មិនខ្វល់រឿងស្នេហ៍ប្រេះឆា រឿន ណាត ងាកមកពង្រឹងការងារសិល្បៈ និងត្រៀមស្នាដៃថ្មីសម្រាប់ហ្វេន
- 2024-03-04 09:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្វល់រឿងស្នេហ៍ប្រេះឆា រឿន ណាត ងាកមកពង្រឹងការងារសិល្បៈ និងត្រៀមស្នាដៃថ្មីសម្រាប់ហ្វេន
ចន្លោះមិនឃើញ
បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ហាក់គ្មានប្រតិកម្មអ្វីចំពោះរឿងរ៉ាវស្នេហាប្រេះឆារវាងនាង និងកំលោះជា DJ ដែលល្បីសុះសាយលើបណ្តាញសង្គមកាលពីពេលថ្មីៗនោះឡើយ ផ្ទុយទៅវិញ នាងបែរជារក្សាភាពស្ងៀមស្ងាត់ ទុកឱ្យពេលវេលាជាអ្នកបញ្ជាក់ការពិត។
MUC 2018 រូបនេះ មើលទៅហាក់ដូចធម្មតា ដោយនាងនៅតែបង្ហាញខ្លួនតាមកម្មវិធីផ្សេងៗដូចពីមុន ហើយថ្មីៗនេះនាងថែមទាំងបានចូលរួមដើរម៉ូដក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មិនតែប៉ុណ្ណោះ បវរកញ្ញារូបស្រស់នេះ ក៏បានបង្ហាញខ្លួនជាតួអង្គក្នុងវីដេអូបង្ហាញពីភូមិតម្បាញខ្មែរថែមទៀតផង។
តាមដែលដឹងមក ពេលនេះ កញ្ញា រឿន ណាត កំពុងសំងំថតខ្សែភាពយន្តខ្នាតធំឱ្យផលិតកម្មក្នុងស្រុកមួយ តែពុំទាន់អាចបញ្ជាក់ចំណងជើងបានឡើយ។ ប្រាប់តែថា កញ្ញាក្តោបតំណែងសំខាន់មួយក្នុងរឿងខ្នាតធំនោះ។
នេះជាស្នាដៃភាពយន្តថ្មីរបស់បវរកញ្ញាស្រស់សោភានេះ បន្ទាប់ពីនាងខកខានបញ្ចេញស្នាដៃភាពយន្តរយៈពេលប្រមាណជិត ៣ ឆ្នាំ ដោយសារជាប់រវល់ធុរៈផ្ទាល់ខ្លួន។
បច្ចុប្បន្ន Miss Universe Cambodia 2018 ទទួលធ្វើការងារសិល្បៈធម្មតា តាមដែលក្រុមហ៊ុន agency និងផលិតករទាក់ទងមក។ ប៉ុន្តែ នាងមិនមានគម្រោងត្រឡប់មកប្រកួតបវរកញ្ញាឡើយ តែអាចមានគម្រោងផ្សេងជាមួយវិស័យបវរកញ្ញា ដែលត្រៀមពញ្ញាក់អារម្មណ៍ហ្វេននាពេលខាងមុខ៕