• 2024-03-07 10:15:00
  • ព័ត៌មាន

សមត្ថភាពពេញខ្លួន ល្អហួស នៅតែបន់ស្រន់សូមពរជ័យពីស្តូបព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋ

  • 2024-03-07 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេញបើកៗ ជិតដល់ថ្ងៃដែលម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី ល្អហួស តំណាងប្រទេសកម្ពុជាចេញទៅប្រកួតអន្តរជាតិ Junior Idol World Official 2023 នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

ពីមួយថ្ងៃទៅមួយថ្ងៃ ល្អហួស កាន់តែសម្ញែងឱ្យមនុស្សជុំវិញខ្លួនឃើញពីភាពភ្លឺចែងចាំង និងទេពកោសល្យសិល្បៈដ៏សម្បូរបែបរបស់នាង ទាំងការច្រៀង-រាំ (បុរាណ និង សម័យ) ការសម្តែង ការរៀបចំខ្លួន និងភាពឆ្លាតវ័យ ជាដើម។ អ្នកស្នេហាវិស័យបវរកញ្ញា និងបណ្តាអ្នកគាំទ្រ បាននាំគ្នាសរសើរពីសមត្ថភាពរបស់យុវតីរូបស្រស់នេះ ថែមទាំងមានជំនឿចិត្តថា នាងអាចពាំនាំភាពជោគជ័យជូនជាតិកម្ពុជាបានទៀតផង ព្រោះសព្វថ្ងៃគេឃើញ ល្អហួស ប្រឹងហ្វឹកហាត់ និងគៀងគរឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោតគាំទ្ររូបនាងឱ្យបានច្រើនកុះករ ដើម្បីនាងមានឱកាសបង្កើតប្រវត្តិសាស្ត្រ B2B (Back to Back) សម្រាប់កម្ពុជាយើង។

ទោះបីជាមានការសរសើរច្រើនពីមនុស្សជុំវិញខ្លួន និងអ្នកនិយមគាំទ្រវិស័យ beauty pagenat លើជំនាញ និងទេពកោសល្យសិល្បៈក៏ពិតមែន តែ Miss Preteen International Cambodia 2023 មិនភ្លេចអបិយជំនឿរឿងបន់ស្រន់នោះឡើយ ដោយព្រឹកមិញនេះទំព័រហ្វេសប៊ុកផ្លូវការ Laor Hours ល្អហួស បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីសកម្មភាពនាងទៅបន់ស្រន់សូមពរជ័យនៅស្តូបព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋ ដោយភ្ជាប់ជាមួយ Caption ថា៖ «ក្រោមល្អងធូលីតេជៈ ទូលព្រះបង្គុំជាខ្ញុំម្ចាស់ បានមកក្រាបក្រោមល្អងធូលីនៃអង្គព្រះបាទដែលជាម្លប់បារមីនៃព្រះរាជណាចក្រកម្ពុជា ដើម្បីចេញទៅប្រកួតនៅស្រុកឯលិចសូមឱ្យទូលព្រះបង្គុំ ខ្ញុំព្រះករុណា ខ្ញុំម្ចាស់ ទទួលបានតែសុខ និងជ័យជំនះជូនជាតិមាតុភូមិ កុំបីអខានឡើយ»។

ទង្វើតូចៗដែលបវរកញ្ញាវ័យក្មេងនេះបានធ្វើ ទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយពួកគេក៏បានជូនពរឱ្យបវរកញ្ញាតំណាងកម្ពុជារូបនេះទទួលបានជោគជ័យលើឆាកអន្តរជាតិទៀតផង ខណៈដែល ល្អហួស បានបង្ហាញការតាំងចិត្តថា នាង នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមកុដកម្មវិធីអន្តរជាតិជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា។

សូមជម្រាបផងដែរថា តាមរយៈសកម្មភាពដែល ល្អហួស update លើទំព័រហ្វេសប៊ុកផ្លូវការជារឿយៗបញ្ជាក់ឱ្យឃើញថា បវរកញ្ញាកម្ពុជារូបនេះត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតប្រជែង Junior Idol World Official 2023។ សូម្បីតែអ្នកច្នៃឈុតតំណាងជាតិឱ្យ ល្អហួស ក៏លាន់មាត់ថា National Costume ដែលត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិនេះ ពិតជាប្រណីតខ្លាំងណាស់ ដោយត្រូវការច្នៃ និងតម្លើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដូច្នេះទើបមកទល់ពេលនេះលោកនៅមិនទាន់ជាបង្ហើបតម្រុយនៃឈុតនោះបាន ប្រាប់បានត្រឹមថា អស្ចារ្យខ្លាំង បើគ្រប់គ្នាឃើញច្បាស់ជាស្រែក វ៉ាវ មិនខាននោះទេ៕

អត្ថបទ៖ Ah Mouy

មតិយោបល់