• 2024-03-21 07:57:12
  • ព័ត៌មាន

តួឯកប្រុសរឿង «កូនពស់កេងកង» ឆ្នាំ ២០០១ បានទទួលមរណភាពហើយ

  • 2024-03-21 07:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ថៃ Winnai Kraibutr ដែលគ្រប់គ្នា​ស្គាល់ច្បាស់ថាជាតួឯកប្រុសក្នុងរឿង កូនពស់កេងកង បាន​ទទួល​មរណភាពហើយ ដោយជំងឺរ៉ាំរ៉ៃ (ឆ្លងមេរោគក្នុងឈាម) ក្នុងអាយុ ៥៤ ឆ្នាំ។

ក្រោយពីរងទុក្ខដោយសារជំងឺស្បែកលក្ខណៈធ្ងន់ធ្ងរព្យាបាលមិនជា លោក Winnai Krabutr បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី២០ បន្សល់ទុកកូននូវកូន ៣ នាក់ ឲ្យប្រពន្ធជាអ្នកមើលថែចាប់ពីពេលនេះទៅ។ តារា​ថៃរូបនេះ​ មានជំងឺស្បែកដ៏កម្រដែលគេស្គាល់ថាជា Bullous pemphigoid អស់រយៈពេលប្រាំឆ្នាំមកហើយ។ ជំងឺ​នេះ​ធ្វើ​ឱ្យ​លោក​ស្រក​ទម្ងន់ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាកការងារសិល្បៈ ដោយឈប់​ទទួល​យក​ការងារ​សម្ដែងទាំងអស់។

លោក Winnai កើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៦៩ ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅ Box Office របស់ប្រទេសថៃ។ ខ្សែភាពយន្តចំនួនពីររឿង គឺ "Nang Nak" និង "Bang Rajan" ដែលចេញជាបន្តបន្ទាប់ក្នុងឆ្នាំ ១៩៩៩ និង ២០០០ ដោយរកចំណូលបានជាង ១៥០ លានបាតក្នុងមួយរឿងនៅ Box Office ដែលធ្វើឱ្យលោកទទួលបានរហស្សនាមថា "វីរបុរសរាប់រយលានបាត"

បន្ថែមពីលើនេះ លោកត្រូវបាន​ប្រជាជនកម្ពុជាស្គាល់ច្រើន ពេល​បង្ហាញ​វត្តមាន​សម្ដែងភាពយន្តរួមគ្នាកម្ពុជា-ថៃ ដែលមានចំណងជើងថា "កូនពស់កេងកង" កាលពីឆ្នាំ ២០០១៕

ប្រភព៖ Nation Thailand

មតិយោបល់
អត្ថបទពេញនិយម