• 2024-03-22 03:10:32
  • ព័ត៌មាន

មិនប្រកាន់ខ្លួនជាពិធីករល្បីឈ្មោះប្រចាំប្រទេស ជា សុវណ្ណារិទ្ធ ជិះម៉ូតូដឹកផ្លែពុទ្រាលក់ហាលក្ដៅធ្វើមិនដឹង

  • 2024-03-22 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រ ពិធីករល្បីឈ្មោះរូបសង្ហារ លោក ជា សុវណ្ណារិទ្ធ ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសរូបនេះកំពុងជិះម៉ូតូហាលក្ដៅដឹកពុទ្រ្ធាលក់ មិនប្រកាន់ខ្លួន ថាជាតារាជួរមុខឡើយ។

រូបប៉ុន្មានសន្លឹករបស់ ជា សុវណ្ណារិទ្ធ កំពុងតែចែកចាយជាច្រើនលើបណ្ដាញសង្គម Facebook និងមានមហាជនច្រើនណាស់ ពោលសរសើរពិធីកររូបនេះពេញៗមាត់ថា ជាបុរសល្អកម្ររកបាន ធ្វើការមិនប្រានខ្លួន អ្វីក៏ធ្វើដើម្បីគ្រួសារ

សកម្មភាពដឹកនេះផ្លែពុទ្រ្ធាហាលក្ដៅនេះមិនមែនគ្រាន់តែថតរូបសម្ដែងលែងធម្មតាទេ គឺ សុវណ្ណារិទ្ធ កំពុងតែមមាញឹកខ្លាំងជាមួយមុខរបររបស់ខ្លួន ទើបចេញដឹកខ្លួនឯងផ្ទាល់តែម្ដង ពោលគឺថ្មីៗផ្ទុះខ្លាំងវីដេអូ ពុទ្រា្ធក្រឡុងអំបិល ដែល វណ្ណារិទ្ធ ញុំាយ៉ាងទំនង និងបានបង្ហោះក្នុង Tik Tok Facebook ដែលធ្វើឱ្យកំណើនអ្នកទិញច្រើនខ្លាំង ព្រោះទប់ទឹកមាត់មិនជាប់ពេលឃើញ ពុទ្ធ្រាក្រឡុង របស់ វណ្ណរឹទ្ធ។

បញ្ជាក់ផងដែរថា ក្រៅពីអាជីពជាពិធីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា ជា សុណ្ណារិទ្ធ និងភរិយា ក៏មានជំនួញផ្ទាល់ខ្លួនផងដែរ ដោយអ្នកទាំងពីរមានហាងមួយឈ្មោះ Pink House ដែលមានគ្រឿងតុបតែងខ្លួន និងរបស់ប្រើប្រាស់ផងដែរ។ បន្ថែមពីនេះ អ្នកទាំងពីក៏មានគ្រឿងម្ជូរផងដែរ ដែលកន្លងមកធ្លាប់ឃើញប្ដីប្រពន្ធមួយគូនេះ លក់បំពីងរាងក្រឡុងអំបិល ស្វាយ នារដូវសម្បូរផ្លែមួយប្រភេទនេះ ហើយក៏មិនខុសអីពីលើកនេះដែរ កំពុងពេញរដូវផ្លែពុទ្រា៕

អត្ថបទ៖ កេរស

មតិយោបល់