• 2024-04-04 03:04:36
  • ព័ត៌មាន

គ្មានកូនៗឯណាមិនចង់បានគ្រួសារកក់សក្ដៅ! Shiloh សម្រេចចិត្តទៅរស់នៅជាមួយឱពុកវិញក្រោមហេតុផល និងគោលបំណងតែមួយគត់

  • 2024-04-04 03:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shiloh Jolie Pitt កូនស្រីបង្កើតរបស់កំពូលតារាសម្ដែងល្បីឈ្មោះក្នុងពិភពហូលីវូដ Angelina និង Brad Pitt បានធ្វើការសម្រេចជាថ្មី នឹងត្រឡប់ទៅរស់នៅជាមួយឱពុករបស់វិញ ក្រោយ Angelina និង Brad Pitt លែងលះ និងរស់នៅជាមួយម្ដាយ Angelina រយៈ១៨ឆ្នាំក្រោមហេតុផល និងគោលបំណងតែមួយគត់

Angelina និង Brad Pitt បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់គេកាលពីឆ្នាំ ២០១៦ បានបន្សល់ទុកនូវកូនស្រីប្រុស៦នាក់ឱ្យរស់នៅជាមួយ Angelina ហើយក្នុងចំណោមកូនៗទាំង៦ ពុំមាននរណាម្នាក់ សប្បាយចិត្តជាមួយ Brad Pitt ដែលជាឱពុកនោះទេ គឺម្នាក់ៗសុទ្ធតែមិនពេញចិត្ត និងធ្លាប់មានបញ្ហា ជាមួយ Brad Pitt មានតែ Shiloh ម្នាក់ប៉ុណ្ណោះនៅមានក្ដីស្រឡាញ់ចំពោះឱពុក

ដោយឡែកស្រាប់តែកាលពីថ្មីៗនេះ កូនស្រីបងបង្កើត របស់ Angelina និង Brad Pitt គឺ Shiloh Jolie Pitt បានធ្វើការចេញប្រកាសជាផ្លូវការថា “នាងនឹងត្រឡប់ទៅរស់នៅជាមួយឱពុកនាងវិញ”។ ចំពោះការសម្រេចចិត្តមួយនេះពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះគឺបងប្អូនប្រុសស្រីរបស់នាង។

យ៉ាងណាមិញចំពោះការសម្រេចចិត្តដ៏តានតឹងមួយនេះ Shiloh បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ជៀសវាងមានការយល់ច្រឡំថា ការដែលនាងទៅរស់នៅជាមួយឱពុកនាងវិញគឺមិនមែននាងមានបញ្ហា អ្វីជាមួយម្ដាយ ឬបងប្អូនប្រុសស្រីនាងទេ គឺដោយសារតែ “នាងមានវ័យ១៨ឆ្នាំហើយនាងចង់មានការសម្រេចចិត្តខ្លួនធ្វើអ្វីដែលខ្លួនពេញចិត្ត ណាមួយទំនាក់ទំនងជាមួយឱពុកក៏ល្អធម្មតា”។

តាមប្រភពព័ត៌មានបរទេសបានចុះផ្សារឱ្យដឹងថា ៖ «Shiloh គ្រាន់តែចង់ឲ្យគ្រួសារនាងមានភាពពេញលេញ និងមានសុភមង្គល។ នាងស្រឡាញ់ឪពុកម្តាយទាំងសងខាង នាងយល់ថាអ្វីៗមិនដូចមុនទៀតទេ ប៉ុន្តែក្តីស្រមៃរបស់ Shiloh គឺចង់ឲ្យឪពុកម្តាយរបស់នាងក្លាយជាមិត្តនឹងគ្នាជាជាងពាក់មុខយក្សដូចគ្នា»។

ទន្ទឹមនឹងកន្លងមក Shiloh ក៏ធ្លាប់បានធ្វើការសម្របសម្រួល និងព្យាយាមនិយាយជាមួយបងប្អូនប្រុសស្រីរបស់នាង ឱ្យមានការចុះសម្រុងជាមួយឱពុកឡើងវិញ តែការព្យាយាមទាំងនោះមិនទទួលបានជោគជ័យទេ។ រហូតនាងអស់សង្ឃឹម និងរត់ចេញពីផ្ទះម្ដងកាលពីនាងមានវ័យ ១៧ឆ្នាំ ហើយទាំងនោះក៏ដោយសារតែសម្ពាធគ្រួសារ តានតឹងខ្លាំងពេកសម្រាបើក្មេងស្រីដែលមានវ័យត្រឹម ១៧ឆ្នាំ

អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទពេញនិយម