• 2024-04-05 03:38:14
  • ព័ត៌មាន

ប្រកាសគូស្នេហ៍ថ្មី Chaeyoung និង Zion.T ទាក់ទងស្នេហានឹងគ្នា និងប្រតិកម្មមហាជន

  • 2024-04-05 03:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤នេះ មានសេចក្ដីចេញផ្សាយព័ត៌មានថា Chaeyoung សមាជិក​ក្រុម TWICE និង Zion.T កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ហើយពួកគេស្រឡាញ់គ្នាបាន ៦ខែហើយ។

ស្ថិតក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយឲ្យដឹងតាមរយៈសារព័ត៌មាន Xportnews ថាផលិតកម្ម JYP បានបញ្ជាក់ពីទំនាក់ទំនងរបស់ Chaeyoung និង Zion.T

«អ្នក​ទាំង​ពីរ​កើតមានអារម្មណ៍​ល្អទៅវិញទៅមក​។ ពួកគេតែងគាំទ្រគ្នាជានិច្ច»។ នេះបើតាមការឲ្យដឹងខ្លីៗពីផលិតកម្ម JYP**។

យ៉ាងណាក្ដីទាក់ទងនឹងព័ត៌មាននេះដែរ ក៏មាន​ការលើកឡើងរបស់មហាជន សម្ដែងការយល់ឃើញផ្សេងៗគ្នាពីអ្វីដែលបាន​កើតឡើង៖

  • «អូហ៍! ពួកគេ (JYP) និយាយថាពួកគេមិនអាចនិយាយអ្វីបាន​ទាក់ទងនឹងរឿងឯកជនរបស់ Jihyo ទេ ប៉ុន្តែបែរជាប្រកាសពីទំនាក់ទំនង Chaeyoungទៅវិញ។»

  • «ហេតុអ្វី​បាន​ជាគ្រប់គ្នាប្រៀបធៀបសង្សារថ្មី និងសង្សារចាស់របស់ Chaeyoung ទៅវិញ?»

  • «គាត់នេះ​អាច​នឹងល្អជាងអ្នកចាស់»

  • «អ្នកណា​​ជាសង្សារចាស់របស់នាង?អទ់គិតថាឈ្លើយពេកទេឬដែលយក Zion.T ទៅប្រៀបធៀបជាមួយអ្នកចាស់?»

ស្របពេលអ្នកគាំទ្រខ្លះ បង្ហាញការយល់ឃើញផ្សេងៗគ្នា ប៉ុន្តែក៏មានអ្នកខ្លះ គោរពលើការសម្រេចចិត្ត និងជីវិតឯកជនរបស់ Chaeyoung ដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់