• 2024-04-05 08:18:46
  • ព័ត៌មាន

កូនធ្លាប់មើលថែផ្ទាល់ដៃ!Angelina អាក់អន់ស្រពោនចិត្ត ចំពោះការសម្រេចចិត្ត Shiloh ប្ដូរទៅនៅជាមួយ Brad Pitt

  • 2024-04-05 08:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ Shiloh ក្លាយជាចំណីថ្មីរបស់អ្នកសារព័ត៌មានជាច្រើនជុំវិញពិភពលោក បន្ទាប់ពីនាងបានសម្រេចចិត្តទៅរស់នៅជាមួយ Brad Pitt ដែលជាឱពុកបង្កើត។ ចំពោះការសម្រេចរបស់ក្មេងស្រីវ៏យ១៨ឆ្នាំរូប ក៏ជាឥទ្ធិពលធ្វើឱ្យម្ដាយនាង Angelina មិនសប្បាយចិត្តផងដែរ។

ផ្អែកតាមប្រភពព៏ត៌មានបរទេសបានឱ្យដឹងថាចំពោះការសម្រេចចិត្តរបស់ Shiloh Angelina នាងត្រូវបានគេរាយការណ៍ថាមានការខកចិត្តដែល Shiloh បានជ្រើសរើសរស់នៅជាមួយ Brad Pitt ជាពិសេសនាងខ្វល់ខ្វាយលើបញ្ហាប្រឈមដែលពួកគេបានជួបប្រទះនាពេលកន្លងមក ដែលរួមមានការចោទប្រកាន់ពីអំពើហិង្សា Brad Pitt ធ្លាប់បង្ករ។

Angelina បានទទួលស្គាល់ថា Shiloh មានភាពចាស់ទុំ និងមានសមត្ថភាពធ្វើការសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែនាងមិនសូវពេញចិត្តនឹងការជ្រើសរើសរបស់ Shiloh នោះទេ ប៉ុន្តែនាងមិនអាចធ្វើអ្វីបានឡើយមានតែគោរពតាមការសម្រេចរបស់កូន

បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Angelina Jolie ត្រូវបានគេសរសើរឥតឈប់ឈរគឺការប្តេជ្ញាចិត្តមើលថែចំពោះកូនទាំងប្រាំមួយនាក់របស់នាងគឺ Maddox អាយុ ២២ ឆ្នាំ Pax អាយុ ២០ ឆ្នាំ Zahara អាយុ ១៩ ឆ្នាំ Shiloh អាយុ ១៧ ឆ្នាំ និងកូនភ្លោះ Vivienne និង Knox អាយុ ១៥ ឆ្នាំ

ប្រភព៖ newsner អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទពេញនិយម