• 2024-04-16 02:00:00
  • ព័ត៌មាន

តារា K-Pop នារីទាំង ១០ ជាប់ជាសំណព្វចិត្តរបស់ក្រុមនារីស្រឡាញ់ភេទដូចគ្នានៅកូរ៉េ

  • 2024-04-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងពិភពប្រកួតប្រជែងក្នុងវិស័យ K-Pop ពោរពេញទៅដោយតារាដែលមានទេពកោសល្យ សម្រស់ស្រស់ស្អាត និងអត្តចរិតល្អ។ វាសុទ្ធសឹងជាកត្តាសំខាន់ដែលនាំឲ្យប្រជាប្រិយភាពរបស់ពួកគេ​ហក់ឡើងទៅតាមនោះ។ មិនខុសគ្នានេះ​ទេ ដូចតារាស្រី K-Pop ដែលបង្ហាញ​ក្នុងអត្ថបទនៅពេលនេះ សុទ្ធតែជាប់ចំណាត់ថ្នាក់ល្អនាម​ជាអ្នក​ដែលឆក់បេះដូងអ្នកដែលស្ថិតក្នុងសហគមន៍ LGBTQ កូរ៉េ សម្រាប់ក្រុមស្រីស្រឡាញ់ស្រីដូចគ្នា។

រាប់ចាប់ពីចំណាត់ថ្នាក់ទី ១០ ​ទៅ ខាងក្រោមនេះ គឺជាអ្នក​ដែល​ទទួល​បានការពេញ​ចិត្តច្រើនជាងគេប្រចាំតារាង៖

១០. Kazuna (LE SSERAFIM)

នាងបាន​ក្លាយជាតារាស្រីជាទីសំណព្វរបស់អ្នកគាំទ្រក្នុងរយៈពេលដ៏ខ្លី ក្រោយបង្ហាញមុខ។ សមត្ថភាព សម្រស់បានទាំងព្រម ធ្វើឲ្យ Kazuna ឈ្នះចំនួនបោះឆ្នោតដល់ទៅ ៣២៦ សំឡេង។

៩. Miyeon ((G)I-DLE)

Miyeon ឈរនៅតំណែងនេះជាមួយនឹង​ចំនួនឆ្នោត ៣៣៣ សំឡេង តាមរយៈភាពគួរឲ្យស្រឡាញ់ សម្រស់បែបស្រទន់ និងទម្ងន់នៃកម្លាំង​ច្រៀងគ្រប់ពេល​សម្ដែង។

៨. Wendy (Red Velvet)

នេះជាសមាជិក ក្រុមនារីដែលជាបេះដូងរបស់ SM ដែលបាន​​បង្ហាញ​ភាពអស្ចារ្យជានិច្ច រហូតយកឈ្នះចិត្តអ្នកគាំទ្រ ពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បោះឆ្នោតឲ្យនាងទទួលបាន ៣៤៩ សំឡេង។

៧. Winter (aespa)

នាង​បានឈ្នះ​សំឡេង​ឆ្នោត ៣៧៤ ដោយឈរនៅលេខរៀងទី តាមមរយៈទឹកដមច្រៀង ការសម្ដែងលើឆាកដ៏អស្ចារ្យមិនអាចរំលងបាន។

៦. Bona (Cosmic Girls)

ក្នុងនាម​ជាតារាចម្រៀង និងតារាសម្ដែង នាង​បាន​ថ្វើឲ្យគ្រប់គ្នា​ស្គាល់ច្បាស់ពីគុណតម្លៃ និង​សមត្ថភាព​ដែលគ្រប់គ្នា​មិនអាច​រំលងបាន។ ជាក់ស្ដែងនាងទទួល​បាន​សំឡេង​បោះឆ្នោត ៣៩៧ សំឡេង។

៥. Yujin (IVE)

មន្តស្នេហ៍ ទឹកមុខញញឹមពព្រាយបង្កើតពិភពលោកស្រស់បំព្រង រួមនឹង​ការសម្ដែងពេញ​ដោយកម្លាំង​របស់ Yujin បែបនេះហើយ ជាហេតុនាំនាងឲ្យឈ្នះឆ្នោត ៤២៣ សំឡេងពីអ្នកគាំទ្រ។

៤. Seulgi (Red Velvet)

Seulgi តែងស្ថិតនៅកន្លែងពិសេសក្នុងបេះដូងអ្នកគាំទ្រ មិនថាក្មេងចាស់ ប្រុសស្រី ជាហេតុ នាំនាងយកបានលទ្ធផល​​ឆ្នោត ៥៦២ សំឡេងបាន​ពីអ្នកគាំទ្រ និងជាប់លេខ ប្រចាំតារាង។

៣. Seola (Cosmic Girls)

Seola អាចយកឈ្នះចិត្តអ្នកគាំទ្រ ជាមួយអត្តចរិតរួសរាយរាក់ទាក់ និងដុងសិល្បៈគ្រប់បែបយ៉ាង តាំងពីច្រៀង និងរាំ រហូតនាងអាចជាប់លេខ ៣ ជាមួយនឹង​ចំនួនបោះឆ្នោត ៦១៤ សំឡេង។

២. Irene (Red Velvet)

អ្នកស្ថិតនៅ​លំដាប់លេខ គឺមេក្រុម Red Velvet ជាមួយនឹង​ចំនួន Vote ៦៥៨ សំឡេង។ កម្លាំង​សម្ដែង​លើឆាកទេពកោសល្យ ការដឹកនាំក្រុម ពិសេស​សម្រស់របស់ Irene ធ្វើឲ្យគ្រប់គ្នា​ធ្លាក់ក្នុងអន្លង់ស្នេហ៍ មិនថាបុរសៗទេ សូម្បីនារីៗក៏ទប់ចិត្តមិនស្នេហ៍មិនបានដែរ។

១. Karina (aespa)

នេះហើយតារាស្រី​ដែល​ចាប់បាន​ចំណាត់ថ្នាក់លេខ ជាមួយនឹងចំនួនបោះឆ្នោត ៦៧១សំឡេង។ គ្មានអ្វីជាចម្ងល់ទេ ដែល Karina ឈរ​នៅលំដាប់កំពូល​ ដោយសារគ្រប់យ៉ាង​ដែលនាង​មានពិតជាស័ក្តិសមឥតខ្ចោះ ក្នុងនាមជា Idol ជាទីស្រឡាញ់របស់អ្នកគាំទ្រ។

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់