• 2024-04-13 05:00:00
  • ព័ត៌មាន

ទោះទាក់ទងគ្នាត្រឹម ៣-៤ខែ ឬច្រើនឆ្នាំ អតីតមិត្តប្រុសខ្លះគេចមិនផុត Taylor យកទៅធ្វើសាច់រឿងចេញ Album ចម្រៀង

  • 2024-04-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើននៃអតីតមិត្តប្រុសទាំងអស់សរុប ១៣នាក់ របស់កំពូលតារាចម្រៀងស្រីលំដាប់ពិភពលោកសញ្ជាតិអាមរិក Taylor Swift សុទ្ធតែត្រូវបាននាងចងក្រងសរសេរឡើង ផលិតចេញជា Album ចម្រៀង ទាំងអស់។

បញ្ជីឈ្មោះអតីតគូស្នេហ៍ ក្នុងអាជីពរយៈពេលជាច្រើនទសវត្ស របស់ Taylor ភាគច្រើននៃអតីតមិត្តប្រុសទាំងនោះត្រូវបាន នាងសរសេរបទចម្រៀងដែលបំផុសគំនិតដោយទំនាក់ទំនាក់ពួកគេ។

ខាងក្រោមនេះជាអតីតមិត្តប្រុសរបស់ Swift ដែលបានបំផុសគំនិតមួយចំនួនក្នុង Album របស់នាង។

១. Joe Jonas

ទំនាក់ទំនងស្នេហារបស់ Swift បានឈានដល់កម្រិតដំបូង នៅពេលដែលនាងចាប់ផ្តើមណាត់ជួបជាមួយ Joe Jonas ។ Swift និង Jonas បានចាប់ផ្តើមទំនាក់ទំនងរបស់ពួកគេនៅខែកក្កដាឆ្នាំ ២០០៨ ហើយវាបានបញ្ចប់បន្ទាប់ពី បីខែក្រោយ។ បទចម្រៀងជាច្រើននៅលើ Fearless ដែលជាអាល់ប៊ុមទីពីររបស់នាង ត្រូវបានគេសន្មត់ថានិយាយអំពី Jonas រួមទាំងបទ "Forever & Always" និងបទ "Mr. Perfectly Fine (Taylor's Version)"។

២.Taylor Lautner

Taylor Lautner និង Taylor Swift បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាក្នុងឆ្នាំ២០០៩ បន្ទាប់ពីអ្នកទាំងពីរបានសម្ដែងរួមគ្នា ដើរតួជាគូស្នេហ៍សិស្សសាលា ក្នុងរឿង “Valentine’s Day” ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះមិនបានយូរសម្រាប់ទេ ពោលនៅក្នុងខែធ្នូ ២០០៩ ពួកគេបានបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយទោះស្នេហាអ្នកទាំងពីរមិនសមប្រកប តែមិត្តភាពជាមិត្តភក្ដិនៅតែល្អរហូតដល់ពេលបច្ចុប្បន្ន លើសពីនេះ Taylor Lautner ធ្លាប់សម្តែងក្នុងវីដេអូចម្រៀងបទ "I Can See You (Taylor's Version)" មិនតែប៉ុណ្ណោះភរិយារបស់ Taylor Lautner ក៏ជាអ្នកគាំទ្រម្នាក់របស់ Taylor ផងដែរ។

៣.Jonh Mayer

ទំនាក់ទំនាក់មួយក្នុងចំណោមទំនាក់ទំនង ដែលមានរឿងចម្រូងចម្រាសច្រើនបំផុត បន្ទាប់ពីអ្នកទាំងពីរបានមានទំនាក់ទំនងជាគ្នា ចាប់ពី ខែធ្នូ ២០០៩ រហូតដល់ខែ កុម្ភៈ ២០១០។ ទំនាក់ទំនងនេះ ដែល Taylor ស្អប់បំផុត រហូតធ្វើ Album បទចម្រៀងដាក់ចំណងជើង “Dear John”។

៤.Jake Gyllenhaal

អ្នកទាំងពីរទាក់ទងគ្នាចាប់ពីខែតុលា ឆ្នាំ២០១០ ដល់ខែមករា ឆ្នាំ ២០១១ រយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។ ទោះបីជាទំនាក់ទំនងក្នុងរយៈពេលដ៏ខ្លីក៏ដោយ Taylor បានបំផុសគំនិតជាច្រើននៃ "Red" ដែលជាអាល់ប៊ុមស្ទូឌីយោទីបួនរបស់នាង។ អ្វីដែលពិសេសបំផុតនោះ គឺនាងបានបំផុសគំនិត "All Too Well" ដែលត្រូវបានផ្លាស់ប្តូរពីបទ ៥ នាទីទៅ ១០នាទី ជាមួយនឹងការចេញផ្សាយ "Red (Taylor's Version)" ។

ក្នុងបទចម្រៀងនេះ នាងសំដៅលើកន្សែងបង់ក ដែលនាងទុកនៅផ្ទះបងស្រីរបស់ Gyllenhaal។ ដែលគេប្រទះឃើញជីវិតពិត បន្ទាប់ពីការបែកគ្នា Gyllenhaal ឃើញពាក់កន្សែងបង់កនោះជាច្រើនដង។

៥. Conor Kennedy

Taylor Swift បានណាត់ជួបដ៏ខ្លីជាមួយ Conor Kennedy អំឡុងរដូវក្តៅឆ្នាំ ២០១២។ បទចម្រៀងមួយចំនួននៅលើ "Red" ក្នុងចំណោមបទចម្រៀងមួយ ត្រូវបានសរសេរអំពី Kennedy រួមទាំង "Starlight" និង "Begin Again "។ ទំនាក់ទំនងរបស់អ្នកទាំងពីរធ្លាប់រងការរិះគន់មួយចំនួនដោយសារតែ Swift មានអាយុ ២២ ឆ្នាំហើយ Kennedy មានអាយុ ១៨។

៦. Harry Styles

Taylor Swift ធ្លាប់ទាក់ទងជាមួយសមាជិកក្រុម One Direction Harry Styles អស់រយៈពេលប៉ុន្មានខែកាលពីឆ្នាំ ២០១២។ Taylor Swift បានបំផុសគំនិតបទចម្រៀងមួយចំនួនរួមមាន "I Knew You Were Trouble" និង "Style"។

៧. Calvin Harris

អ្នកទាំងពីរបានទទួលពានរង្វាន់ Elle Style Awards បន្ទាប់ពីត្រូវបានគេណែនាំឲ្យស្គាល់គ្នាដោយ Ellie Goulding។ ហើយប៉ុន្មានខែក្រោយមក ស្រាប់តែពួកគេបានបង្ហាញខ្លួនជាលើកដំបូងជាគូស្នេហ៍នៅឯកម្មវិធី Billboard Music Awards ឆ្នាំ ២០១៥

មិនបានយូរប៉ុន្មាន Swift និង Harris បានបែកគ្នា ប៉ុន្តែស្របពេលគ្នានោះគេប្រទះឃើញ Taylor Swift នៅជាមួយ Tom Hiddleston ក្រោយមកបញ្ហានេះរញ៉េរញ៉ៃជាខ្លាំងដែលការគិតមិនល្អទៅ Taylor Swift។ អ្នកទាំងពីរបានរួមគ្នានិពន្ធទំនុកច្រៀង និងភ្លេងសម្រាប់បទ "This Is What You Came For" របស់ Rihanna ដែលជាហេតុធ្វើឱ្យមានការកក្រើកពេញបណ្ដាញសង្គមថាអ្នកណាជាអ្នកនិពន្ធបទចម្រៀងនេះពិតប្រាកដ។

ពីរបីខែបន្ទាប់ពីការបែកគ្នា Harris បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា "Olé" ជាមួយ John Newman ។ អត្តន័យនៃបទចម្រៀងនេះហាក់បីដូចជានិយាយឱ្យ Taylor ពីការលួចលាក់ Hiddleston ។

៨. Tom Hiddleston

Taylor Swift បានជួបតារាសម្ដែង Tom Hiddleston ក្នុងកម្មវិធី Met Gala ២០១៦។ បន្ទាប់ពីបានស្គាល់គ្នាសាងអនុស្សាវរីយ៍ល្អជាមួយគ្នាច្រើន ទោះយ៉ាងណាក៏ដោយ Swift និង Hiddleston បានបែកបាក់គ្នានៅខែកញ្ញាឆ្នាំ២០១៦។

៩. Joe Alwyn

តារាសម្តែងជនជាតិអង់គ្លេស Joe Alwyn គឺជាស្នេហាចុងក្រោយរយៈពេលជិត ៦ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ របស់ Taylor មុនពេលទាក់ទងជាមួយកីឡាបាល់ទាត់។ ចំពោះទំនាក់ទំនងអ្នកទាំងពីរបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានប្រកាសបែគ្នា កាលពីខែមេសា ២០២៣។ Alwyn ជាអ្នកបំផុសគំនិតសម្រាប់បទចម្រៀងនៅលើ "Reputation" និង "Lover" ហើយគាត់ថែមទាំងបានសហការជាមួយ Swift ជាអ្នកនិពន្ធសម្រាប់ "Folklore" និង "Evermore" ។ អ្នកទាំងពីររក្សាទំនាក់ទំនងជាលក្ខណៈឯកជនស្ទើរតែគ្រប់ពេលវេលា ព្រោះ Alwyn មិនចូលចិត្តបង្ហាញច្រើន៕

អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទពេញនិយម