• 2024-04-23 02:36:46
  • ព័ត៌មាន

ផ្ទុះកក្រើកម្លឹងៗឥឡូវ Exhuma កំពុងឈរឈ្មោះត្រៀមរួចជាស្រេចដណ្ដើមពានរង្វាន់ដល់ទៅ៨

  • 2024-04-23 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តយុវវ័យភាគច្រើនប្រាកដជាបានទស្សនារួចហើយជាមួយនិងភាពយន្ដខ្នាតធំរបស់ កូរ៉េខាងត្បូង មានចំណងជើង Exhuma (ផ្នូរបិសាច) ដែលកំពុងអង្រួនវិស័យកុនកក្រើកតែម្ដងក្នុងឆ្នាំ២០២៤នេះ ហើយក៏កំពុងឈរឈ្មោះដណ្ដើមពានរង្វាន់ ៨ ផងដែរ ក្នុងកម្មវិធី Baeksang លើកទី៦០

Exhuma(ផ្នូរបិសាច) ជាភាពយន្ដបែបភ័យរន្ធត់សាច់រឿងនិយាយអំពីដំណើរដើមទងនៃក្រុមគ្រូមន្តអាគមន៍គាស់ផ្នូរមួយក្រុម ដែលសាច់រឿងល្អមើលជក់ចិត្ត បច្ចេកទេសទំនើប តារាសម្ដែងសុទ្ធតែជើងខ្លាំងសមត្ថភាពខ្ពស់ ធ្វើឱ្យអ្នកទស្សនាមើលផ្លឹកសឹងភ្លេចដកដង្ហើម មិនតែប៉ុណ្ណោះ Exhuma ជោគជ័យខ្លាំងបំផុតតាំងពីថ្ងៃចាក់ដំបូង ហើយកំពុងឈរឈ្មោះដណ្ដើមពានរង្វាន់រហូតដល់ទៅ ៨ ។

ពានរង្វាន់ទាំង ៨ ដែល Exhuma កំពុងគួចចិត្តចង់បាននោះមានដូចជា Best Director , Best Actor, Best actress, Best Supporting actor, Best new actor, Best Screenplay, Best Technical Award

ពានរង្វាន់ទាំងនេះនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែឧសាភា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងកម្មវិធី Baeksang លើកទី៦០ នៅទីក្រុមសេអ៊ូល ប្រទេសកូរ៉េ

អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី