• 2024-04-24 02:37:54
  • ព័ត៌មាន

Dispatch ហែកកកាយទង្វើ Min Hee Jin ព្យាយាមក្ដោប NewJeans និងលាភសក្ការៈពី HYBE

  • 2024-04-24 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរបាយការណ៍ផ្តាច់មុខ Dispatch បានរៀបរាប់យ៉ាងច្បាស់អំពីទង្វើដែល Min Hee Jin អាចបង្កើត ADOR ក៏ដូចជាបែបបទក្នុងការបង្កើត NewJeans

ជាដំបូង រយៈពេលនៃការហ្វឹកហាត់របស់សមាជិកនីមួយៗត្រូវបានបង្ហាញដោយ Dispatch ជាលើកដំបូង។

Minji បានចូលមកក្នុង Source Music ក្នុងឆ្នាំ ២០១៧ ខណៈពេលដែល Hanni ចូលមកក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានចូលប្រកួត Audition ជាសកលរួមគ្នារបស់ Big Hit និង Source Music។ បន្ទាប់មក ពីរនាក់ Haerin និង Danielle ក៏បានចូលមកដែរ ក្នុងនាមជា Trainee នៅឆ្នាំ ២០២០

ដោយឡែកសម្រាប់ កាលបរិច្ឆេទចុះហត្ថលេខាពិតប្រាកដរបស់ Hyein នោះ Dispatch មិនបានបង្ហាញឡើយ ដោយពួកគេគ្រាន់តែនិយាយថា Source Music បានរកឃើញនាងជាលើកដំបូងនៅលើអ៊ីនធឺណិត មុនពេលអញ្ជើញនាងឱ្យចូល Audition ហើយពេល​នាងជាប់ ក៏ចុះកុងត្រាតែម្ដងទៅ។

សមាជិក NewJeans ទាំងប្រាំនាក់បានហ្វឹកហាត់នៅក្រោមផលិតកម្ម Source Music រហូតដល់ឆមាសទី២ ឆ្នាំ ២០២១ ហើយត្រូវបានជ្រើសរើសដោយ CEO របស់ Source Music ផ្ទាល់គឺ So Sung Jin។ ខណៈ Min Hee Jin បានផ្លាស់ទៅ HYBE ក្នុងឆ្នាំ ២០១៩ ក្នុងនាមជា Chief Branding Officer ប្រចាំក្រុមហ៊ុន ហើយតួនាទីរបស់នាងគឺ ទទួលបន្ទុកលើ Brand សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBEBig Hit ក៏បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសផ្លូវការរបស់ពួកគេថា Min Hee Jin នឹងទទួលបន្ទុកក្រុមចម្រៀងស្រីថ្មី និងចាប់ផ្តើមផលិតកម្មផ្ទាល់ខ្លួនរបស់នាង ដើម្បីស្វែងរកអ្នកមានទេពកោសល្យថ្មីៗ និងផលិតតន្ត្រីថ្មីប្លែក។

ដំបូង​ឡើយ Min Hee Jin ទទួល​បន្ទុក​ក្រុម​ចម្រៀង​ស្រី​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្រោម​ Source Music។ ប៉ុន្តែ​នាង​ចង់​ទទួល​បន្ទុក​លើ​ភ្នាក់ងារ ឬ Agency ​របស់​នាង​ផ្ទាល់ ដែល​ប្រការនេះហើយ ទើបនាំ​ឱ្យ​មាន​កំណើត​នៃ ADOR។ ជាមួយគ្នានេះ Min Hee Jin ថែមទាំងបានយក Trainee ពី Source Music មកចូលក្នុង Agency ផ្ទាល់របស់នាងទៀត។ Trainee ទាំង នាក់នោះគឺសមាជិកបច្ចុប្បន្នរបស់ NewJeans នេះហើយដែលរួមមាន Minji, Hanni, Haerin, Danielle, Hyein។ ឯការចំណាយលើការបណ្តុះបណ្តាលក្មេងៗទាំង នាក់នេះ នៅតែត្រូវបានចេញវិក្កយបត្រទៅ Source Music ដដែល។

Dispatch ទទួលស្គាល់ថា Min Hee Jin បាននាំ NewJeans ឱ្យល្បីល្បាញ ហើយនាងសមនឹងទទួលបានកិត្តិយសជាច្រើន ប៉ុន្តែតាមពិតអ្នកដែលនៅពីក្រោយ NewJeans តាំងពីដើមគឺ So Sung Jin ទៅវិញទេ ព្រោះលោកគឺជាអ្នកដែលទទួលយក Trainee ទាំង នេះដំបូង។

So Sung Jin

យ៉ាងណាក្ដី ដោយសារតែភាពជោគជ័យរបស់ NewJeans ទើប Min Hee Jin បានទទួលរង្វាន់យ៉ាងស័ក្តិសម ដោយនាយករបស់ HYBE បានអនុញ្ញាតឱ្យនាងទិញភាគហ៊ុន ADOR ក្នុងតម្លៃទាបនៅក្នុងត្រីមាសទី ឆ្នាំ ២០២៣ ជំនួសឱ្យការជ្រើសរើសការទិញភាគហ៊ុនរបស់នាង។ ជាលទ្ធផល Min Hee Jin អាចទទួលបានភាគហ៊ុនចំនួន ៥៧៣,១៦០ នៅក្នុង ADOR ដែលល្អពិសេស សម្រាប់ភាគហ៊ុន ១៨ ភាគរយក្នុងក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនធំទីពីរទៀតផង។ ការអនុញ្ញាតឱ្យ Min Hee Jin ទិញភាគហ៊ុនចាស់ជំនួសឱ្យជម្រើសភាគហ៊ុន មានន័យថានាងក៏អាចគេចផុតពីពន្ធ ៤៥ភាគរយ លើភាគហ៊ុនដែលនាងទទួលបានផងដែរ។

Dispatch ក៏បានបញ្ជាក់ផងដែរថា Min Hee Jin ក៏បានដាក់ជម្រើសនៅលើ HYBE ដែលមានតម្លៃប្រហែល ១០០ ពាន់លានវ៉ុន (ប្រហែល ៧២,៩លានដុល្លារ)។ ជម្រើសដាក់ គឺជាកិច្ចសន្យាជម្រើសដែលអនុញ្ញាតឱ្យអ្នកទិញមានសិទ្ធិលក់ភាគហ៊ុន ក្នុងតម្លៃជាក់លាក់មួយ មុនថ្ងៃផុតកំណត់នៃកិច្ចសន្យា។ ឈ្មួញទិញដាក់ជម្រើស នៅពេលដែលពួកគេរំពឹងថាតម្លៃភាគហ៊ុននឹងធ្លាក់ចុះ ដែលមានន័យថា Min Hee Jin រំពឹងថាតម្លៃភាគហ៊ុនរបស់ HYBE នឹងធ្លាក់ចុះ។

Min Hee Jin បាននិយាយថានាងបានចាកចេញពី HYBE ដោយសារតែនាងមានការផ្តល់ជូនការវិនិយោគស្រដៀងគ្នាពីក្រុមហ៊ុនផ្សេងគ្នា ដូច្នេះនាងមិនចាំបាច់នៅ HYBE ទេ។ ប៉ុន្តែនៅទីបញ្ចប់ នាងទទួលបានអត្ថប្រយោជន៍ពី HYBE ដដែល ដោយដក Trainee ទាំងអស់ដែលនាងចង់បានចេញពី HYBEDispatch បានសង្ខេបយ៉ាងខ្លីថា «ប្រសិនបើ NewJeans ជោគជ័យ Min Hee Jin នឹងត្រូវបានផ្តល់កិត្តិយស។ ប្រសិនបើ NewJeans បរាជ័យ បំណុលនឹងត្រូវបានគ្របដណ្តប់ដោយ HYBE មិនមែន ADOR ទេ ហើយក៏មិនមែន Min Hee Jin ជាអ្នកប្រឈមនឹងការខាតបង់នេះដែរ»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម