• 2024-05-06 03:21:51
  • ព័ត៌មាន

វីដេអូ Khmer Make up Trend ព្រះនាងតូច ជេនណា រំលេចសិល្បៈខ្មែរច្រើនទម្រង់ ផ្ទុះខ្លាំំងមានអ្នកចុចទស្សនារាប់លានដង

  • 2024-05-06 03:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងមែនទែន សូម្បី ព្រះនាងតូច នរោត្តម ជេនណា ក៏សព្វព្រះទ័យក្នុងការចូលរួមបង្កើតវីដេអូ Make Up Challenge អំពី Khmer Make up Trend ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើ social media នាពេលបច្ចុប្បន្ន ដើម្បីរួមគ្នាផ្សព្វផ្សាយទម្រង់សិល្បៈ ប្រពៃណី វប្បធម៌ខ្មែរនៅក្នុងបណ្តេញសង្គមទាំងអស់ឱ្យពិភពលោកច្បាស់ពីប្រទេសកម្ពុជាយើងកាន់តែច្បាស់។

ព្រះនាងតូច ជេនណា បានរំលេចសិល្បៈខ្មែរជាច្រើនទម្រង់តាមរយៈវីដេអូ Khmer Make up Trend នេះ ជាពិសេសទម្រង់សិល្បៈរបាំបុរាណបង្ហាញពីរបាំព្រះរាជទ្រព្យដ៏ល្អផូរផង់ ដែលជាសម្បត្តិបេតិកភណ្ឌអរូបិយ៍របស់កម្ពុជា រួមជាមួយការគូសមុខច្នៃប្រឌិត Face Painting បែប Fantasy ដ៏អស្ចារ្យ ក្រោមថ្វីដៃដ៏ល្អឯករបស់ Make up artist វ៉ាត វ៉ាន់ ដើម្បីនាំស្នាដៃកម្ពុជាទៅអន្តរជាតិ។

បង្គុំចូលគ្នារវាងទម្រង់សិល្បៈបុរាណដ៏រស់រវើក ជាមួយគំនិតច្នៃប្រឌិតថ្មីនៃ Face Painting និងទេពកោសល្យសិល្បៈដ៏ល្អឥតខ្ចោះរបស់ ព្រះនាងតូច ជេនណា ជំរុញឱ្យវីដេអូ Khmer Make up Trend រឹតតែមានភាពទាក់ទាញខ្លាំង រហូតមានអ្នកចុចចូលទស្សនាវីដេអូនេះរាប់លានដងទាំងលើបណ្តាញសង្គមហ្វេសប៊ុក (ប្រមាណជាង 6.2M views គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី៦ ខែឧសភា ២០២៤) និងកម្មវិធី Tik Tok។

លើសពីនោះទៀត វីដេអូ Khmer Make up Trend របស់ ព្រះនាងតូច ជេនណា មានអ្នក comment និង share រាប់ម៉ឺនដងឯណោះ ធ្វើឱ្យ Make Up Challenge ក្លាយជាវីដេអូ viral ខ្លាំងលើ social media គ្រប់ទម្រង់តែម្តង។

បន្ទាប់ពីព្រះនាងម្ចាស់បានទតឃើញការ like & share និង comment ល្អៗយ៉ាងច្រើនលើសលុបរបស់ប្រជាជនកម្ពុជាទាំងប្រទេស ព្រះនាងសព្វព្រះរាជហទ័យពន់ពេក និងបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា «ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បងៗក្រុមការងារទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងពេលវេលា អស់រយៈពេលជាងពីរថ្ងៃក្នុងការផលិតវីដេអូ Make Up Challenge នេះឡើង ក៏ដូចជាការផ្តិចយករូបស្អាតៗនេះ ។ យ៉ាងណាមិញ កម្លាំងគាំទ្រដ៏មហិមារបស់ពុកម៉ែបងប្អូនមហាជនបង្ហាញលេីការ Like ការShare ចែករំលែក និង Comment ល្អៗជាការបង្ហាញនូវការពេញចិត្ត និងជូនតម្លៃ តបចំពោះការតស៊ូរបស់ខ្ញុំ និងក្រុមការងារទាំងអស់សម្រាប់វីដេអូផ្សព្វផ្សាយវប្បធម៌ខ្មែរមួយនេះ។ ខ្ញុំរំភើបចិត្តណាស់ និងមានមោទកភាពក្រៃលែងចំពោះការស្រឡាញ់ចូលចិត្តរបស់ពុកម៉ែបងប្អូន។ ខ្ញុំគ្មានពាក្យពេចន៍អ្វីក្រៅពីលេីកដៃសំពះអរគុណ ហើយក៏ជូនពរអោយជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សំណេរដ៏មានអត្ថន័យរបស់ ព្រះនាងតូច នរោត្តម ជេនណា បង្ហាញនូវទឹកព្រះទ័យដ៏ថ្លៃថ្លាក្នុងការចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ ឆ្លុះបញ្ចាំងពីគំរូភាពទៅកាន់សិល្បករ-សិល្បការនី និងមនុស្សជុំវិញខ្លួន ឱ្យចេះស្រលាញ់ ការពារ អភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់ខ្មែរយើង៕

រូបភាព៖ ហ្វេសប៊ុក Jenna Norodom

អត្ថបទ៖ Ah Mouy

មតិយោបល់