• 2024-05-06 07:32:16
  • ព័ត៌មាន

មិនចង់មានថ្ងៃនេះ! គ្រីសឌីវ៉ា បញ្ចប់ស្នេហាខំសាង៨ឆ្នាំជាមួយ Dj Alex ដោយត្រឹមពាក្យថាអរគុណ

  • 2024-05-06 07:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះ គ្រីស ឌីវ៉ា កំពុងតែធ្វើឱ្យអ្នកគ្រប់ចោទសំនួរជាច្រើនបន្ទាប់ពីអ្នកច្នៃម៉ូដរូបនេះ ប្រកាសក្ដែងៗអំពីទំនាក់ទំនងស្នេហាប្រះឆា ក្រោយខំសាងអស់រយៈឆ្នាំ។

មហាជន ជាពិសេសមិត្តយុវវ័យមួយចំនួនធំប្រាកដជាបានដឹងរួចមកហើយថា Dj Alex និងអ្នកច្នៃម៉ូដ គ្រីសឌីវ៉ា គឺជាសង្សារនិងគ្នា ដែលពួកគេតែងតែបង្ហាញសកម្មភាពស្អិតល្មួត ធ្វើដំណើរទៅណាមកណាទៅទាំងគូ បំពេញការងារក៏មានវត្តមានអ្នកទាំងពីរ។ ពោល Dj Alex និងគ្រីសឌីវ៉ា បានស្គាល់គ្នា និងទាក់ទងគ្នារយៈ៨ឆ្នាំហើយ។

ភ្លាមៗ គ្រីសដេវ៉ា ចេញមកប្រកាសចែកផ្លូវគ្នាបែបនេះ មិនចម្លែកទេដែល អ្នកគាំទ្រចោទងឿងឆ្ងល់ជាច្រើនថាហេតុអ្វីបានជាបញ្ចប់ទៅដោយបែបនេះ។ មិនឆ្លើយតបច្រើន គ្រីសឌីវ៉ា បានបញ្ជាក់ក្នុងសារដែលបានបង្ហោះក្នុង Facebook ថាថ្វីត្បិតតែពួកគេចែកផ្លូវគ្នារស់រាងខ្លួនសល់ត្រឹមពាក្យថាមិត្តក៏ដោយ ប៉ុន្តែការងារ និងមិត្តភាពរបស់អ្នកទាំងពីរនៅតែល្អ ពោលនៅតែជាដៃគូសហការល្អ។

គ្រីសឌីវ៉ា ថ្លែង៖ “ប្រកាសការបញ្ចប់ទំនាក់ទំនងស្នេហា ] រយះពេល ៨ឆ្នាំ របស់យើងទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ ។ ចំពោះកាងារ និងការសម្ដែងនានាពួកយើងនៅទទួលធ្វើការជាមួយគ្នាធម្មតា ក្នុងនាមជាដៃគូសហការ ។ ខណៈពេលដែលការសម្រេចចិត្តនេះមិនងាយស្រួលនោះទេ យើងទាំងពីរជឿថាវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការលូតលាស់ និងសុភមង្គល របស់យើងម្នាក់ៗ។ យើងនឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាមិត្តភក្តិល្អ និង ដៃគូសហការ ។ ខ្ញុំចង់បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះ DJ Alex Matt សម្រាប់ក្ដីស្រឡាញ់ សំណើច និងការបំផុសគំនិតដែលបានចែករំលែកក្នុងអំឡុងពេលយើងទាក់ទងជាមួយគ្នា។ ទំនាក់ទំនងរបស់យើងគឺជាប្រភពនៃកម្លាំង និងការច្នៃប្រឌិត ហើយខ្ញុំពិតជាដឹងគុណជារៀងរហូតចំពោះការចងចាំដែលយើងបានបង្កើត។ ពួកយើងពិតជាមិនអាចមានថ្ងៃនេះបានទេ បើយើងទាំង២មិនបានស្គាល់គ្នា”។

ភ្ជាប់ជាមួយការប្រកាសចែកផ្លូវគ្នា គ្រីសឌីវ៉ា ក៏សុំយោគយល់ពីអ្នកគាំទ្រ និងសូមគោរពឯកជនភាពនៃការសម្រេចចិត្តរបស់អ្នកទាំងពីរ៕

អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម