• 2024-05-07 03:00:36
  • ព័ត៌មាន

មូលហេតុ លេចមុខតារាប្រុសស្រីចូលរួម Met Gala ព្រោងព្រៀត បាត់តែមុខ Taylor ស្ងាត់ឆឹង

  • 2024-05-07 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី៦ ឧសភាព នេះ គឺជាពេលដ៏អសា្ចរ្យ ដែលសិល្បករសិល្បការិនីអន្តរជាតិ ចូលរួមក្នុងកម្មវិធី Met Gala Rep Carpet ម្នាក់ៗសង្កេតឃើញថារៀបចំតុបតែងខ្លួនជាមួយម៉ូដសម្លៀកបំពាក់ស្អាតប្រណិតប្លែករាងខ្លួន ប៉ុន្តែខណៈលេចវត្តមានតារាជាច្រើនដួងទាំងនោះ គេមិនបានសង្កេតឃើញវត្តមាន កំពូលតារាចម្រៀង Taylor សោះឡើយ។

អវត្តមានរបស់ Taylor Swift ក្នុងឆ្នាំនេះ ធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់គ្រប់គ្នា។ យ៉ាងណាសម្រាប់មូលហេតុ ដែលមិនបានបង្ហាញខ្លួននៅក្នុងកម្មវិធី Met Gala Red Carpet ឆ្នាំ គឺដោយសារតែតារាស្រីឆ្នើមរូបនេះកំពុងមមាញឹក ញាប់ដៃញាប់ជើងក្នុងរៀបចំកម្មវិធីផ្ទាល់ខ្លួននាង

ពោលនាងទើបតែទម្លាក់អាល់ប៊ុមទី១១របស់នាង កាលពីថ្ងៃទី១៩ មេសា “Tortured Poets Department”។ ហើយអ្វីដែលធ្វើឱ្យ Taylor ដកខ្លួនមិនរួចនោះគឺកំពុងផ្តោតលើការហាត់សម និងការរៀបចំដំណើរទេសចរណ៍មុនកាលបរិច្ឆេទ Eras Tour របស់នាងដែលនឹងត្រលប់មកវិញនៅថ្ងៃទី ៩ ខែឧសភា ក្នុងទីក្រុងប៉ារីស មុនពេលធ្វើដំណើរជុំវិញទ្វីបអឺរ៉ុបក្នុងរដូវផ្ការីក និងរដូវក្តៅ

ប្រភព៖ people.cn អត្ថបទ៖ កេសរ

មតិយោបល់