• 2024-05-07 10:33:14
  • ព័ត៌មាន

សមត្ថភាព​បវរកញ្ញា​ភេទទី៣បច្ចុប្បន្ន ខ្លាំង​យ៉ាង​នេះ ទើប​តារាសម្ដែង ស៊ិន ឌី កោតសរសើរ​មិន​ដាច់​ពី​មាត់

  • 2024-05-07 10:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ស៊ិន ឌី បានកោតសរសើរចំពោះស្នាដៃក្រុមភេទទី៣ ដែល​ពួកគេ​កាន់តែច្រើន​ឡើង​មានជំនាញ ឬ​អាជីព​ច្បាស់​លាស់ ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​សង្គមដែលអាជីវកម្មខ្លះ​គេ​ជាអ្នកបង្ហាញពីភាពលេចធ្លោ​ក្នុង​សង្គម​ទៀត​ផង។

លោក ស៊ិន ឌី បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា រូប​លោក​ពិត​ជា​សប្បាយ​រីក​រាយ​ដែល​បាន​ឃើញ​ប្អូន​ៗ​ដែល​ស្រឡាញ់​ភេទ​ដូន​គ្នា បាន​បញ្ចេញ​សមត្ថភាព និង​ជំនាង​ដែល​មាន​តម្រូវ​ការ​ខ្ពស់​ដូច​ជា៖ ជំនាញ​ឌីហ្សាញ គ្រូ​បង្វឹក​ផ្នែក​ដើរ​ម៉ូដ ផាត់មុខ ធ្វើសក់ សាឡន កែសម្ផស្ស និងវិស្វករជាដើម។

លោក ស៊ិន ឌី៖ "សូម្បី​តែ​ជំនាញ​វិស្វករ ក៏មានភេទទី៣ មួយចំនួនកាន់ជំនាញនេះដែរ។ ខ្ញុំពេញចិត្តដែលពួកគាត់កាន់តែលេចធ្លោច្រើន ក្នុងអាជីវកម្មធំៗក្នុងសង្គម ពួកគាត់បានបង្ហាញពីស្នាដៃ និងទេពកោសល្យដើម្បីឲ្យគេទទួលស្គាល់ ហើយ​ខ្ញុំ​សូម​កុំឲ្យមានការរើសអើងពួកគាត់​បន្ដ​ទៅទៀត”។

ការលើកឡើងរបស់លោក ស៊ិន ឌី គឺ​បន្ទាប់​ពីលោកបានទៅទស្សនាដោយផ្ទាល់ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រលងបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២៤ (Miss Queen Cambodia 2024 )កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៤។ ជាលទ្ធផល កញ្ញានៀក នៀក សម មកពីខេត្តរតនគិរី គ្រងមកុដGrand Winner Miss Queen Cambodia 2024 ត្រៀមទៅប្រកួត Miss Star International 2024 នៅប្រទេសប្រេស៊ីល នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

រីឯ Winner Miss Queen 2024 បានទៅលើកញ្ញា ហានី មកពីខេត្តកំពត ត្រៀមទៅប្រកួត Miss Queen 2024 នៅប្រទេសថៃ នាពេលដ៍ខ្លីខាងមុខនេះដែរ ខណៈ​លំដាប់រងទី១ បានទៅលើបវរកញ្ញាមកពីខេត្តតាកែវលំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីខេត្តកំពង់ធំ លំដាប់រងទី៣ បានទៅលើបវរកញ្ញាមកពីខេត្តព្រៃវែងលំដាប់រងទី៤ បានទៅលើបវរកញ្ញាមកពីខេត្តពោធិ៍សាត់ និងលំដាប់រងទី៥ បានទៅលើបវរកញ្ញាមកពីខេត្តក្រចេះ ។

ដោយមើលឃើញពីសម្ថភាពដ៍ប៉ិនប្រសព្វ ជាមួយចំណេះ ដឹងជំនាញច្បាស់លាស់មិនធម្មតា និងភាពក្លាហានរបស់ភេទទី៣ ដែលអាចធ្វើបានដើម្បីឲ្យសង្គមទទួលស្គាល់នេះហើយ ទើបលោក ស៊ិន ឌី បានស្ញើចសរសើរចំពោះ​ពួកគេ និងជម្រុញឲ្យគេតស៊ូក្នុងជីវិតតទៅទៀត។  ព្រោះ​មនុស្ស​គ្រប់​រូប ត្រូវតែមានជំនាញច្បាស់លាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅដោយថ្លៃថ្នូរ។ ប៉ុន្ដែលោក ទទួលស្គាល់​ថាអ្នកខ្លះនៅមិនទាន់អាចសម្របខ្លួនទទួលស្គាល់ភេទទី៣ ឬហៅថា”សុទ្ធ”នៅឡើយទេ គឺនៅមានការរើសអើងនៅឡើយ។

គួរបញ្ជាក់ថា លោក ស៊ិន ឌី ធ្លាប់ធ្វើសប្បុរសធម៌ជាមួយភេទទី៣ ជាបន្ដបន្ទាប់ គ្រាន់តែលោកមិនសូវបង្ហាញតាមបណ្ដាញសង្គមប៉ុណ្ណោះ។ លោក ស៊ិន ឌី ជាម្ចាស់ហាងស៊ិនឌី សំអាងការ ហាងNk សាឡន និងហាងកែសម្ផស្សក្លារា (Clara Clinic)។ ដោយសារ​មុខជំនួញ​ច្រើន ហើយ​ការងារ​ក៏​រវល់​ខ្លាំង ទើប​លោក​ត្រូវ​បង្ខំចិត្ដ​ផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំ ប៉ុន្ដែលោកថានៅតែស្រលាញ់សិល្បៈនឹងអាចវិលមកវិលវិញនៅពេល​ណា​មួយ ៕

ជិន សុភ័ក្ដ្រ

មតិយោបល់