• 2024-05-08 02:18:52
  • ព័ត៌មាន

សរុបឈ្មោះអ្នកឈ្នះពាន Baeksang Arts Awards ឆ្នាំ ២០២៤ កាលពីយប់មិញ

  • 2024-05-08 02:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពាន​រង្វាន់ Baeksang Arts Awards លើក​ទី ៦០ ជា​កម្ម​វិធី​ដែល​មានវត្តមាន​តារាជាច្រើនចូលរួម ក្រោយ​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​វិស័យ ភាពយន្ត ​កម្មវិធីទូរទស្សន៍ជាដើម។

ជាក់ស្ដែងនៅថ្ងៃទី ០៧ ខែឧសភា ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំបានធ្វើឡើងនៅ COEX Hall D ក្នុងទីក្រុងសេអ៊ូល ដោយមាន Park Bo Gum, Suzy និង Shin Dong Yup ជាពិធីករ។

សម្រាប់តារាប្រុសស្រី ក៏ដូចជាអ្នកដឹកនាំ ផលិតករ និងអ្នកនិពន្ធ ក៏ដូចជាក្រុមការងារក្នុងវិស័យភាពយន្ត ទូរទស្សន៍ទាំងអស់បាន​ខិតខំចំណាយអស់កម្លាំងកាយចិត្តបញ្ចូលក្នុងការងារទាំងអស់នេះ ដើម្បីអ្នកគាំទ្រទាំងឡាយ។ ដូច្នេះ​ចង់ដឹងថា ជាការតបស្នងត្រឡប់មកវិញ តើអ្នកណាខ្លះដែលទទួលបាន​ក្ដីស្រឡាញ់ ការកោតសរសើរ វិនិច្ឆ័យរហូតឈានដល់ទទួលពាន​ទៅផ្ទះវិញ?

សូមមកដឹងនាមអ្នកឈ្នះទាំងអស់ដូចខាងក្រោម៖

ផ្នែកទូរទស្សន៍

ពាន Grand Prize: បានទៅលើរឿង “Moving”

ពាន Best Drama: បានទៅលើរឿង “My Dearest”

ពាន Best Variety Show: បានទៅលើកម្មវិធី “Adventure by Accident 2”

ពាន Best Educational Show: បានទៅលើកម្មវិធី “Japanese Person Ozawa”

ពាន Best Director: បានទៅលើអ្នកដឹកនាំ Han Dong Wook (“The Worst of Evil”)

ពាន Best Actor: បានទៅលើតារាសម្ដែង Namgoong Min (“My Dearest”)

ពាន Best Actress: បានទៅលើតារាសម្ដែង Honey Lee (“Knight Flower”)

ពាន Best Supporting Actor: បានទៅលើតារាសម្ដែង Yeom Hye Ran (“Mask Girl”)

ពាន Best Supporting Actress: បានទៅលើតារាសម្ដែង Ahn Jae Hong (“Mask Girl”)

ពាន Best New Actor: បានទៅលើតារាសម្ដែង Lee Jung Ha (“Moving”)

ពាន Best New Actress: បានទៅលើតារាសម្ដែង Yoo Na (“The Day”)

ពាន Best Male Entertainer: បានទៅលើលោក Na Young Suk

ពាន Best Female Entertainer: បានទៅលើ Hong Jin Kyung

ពាន Best Screenplay: បានទៅលើ Kang Full (“Moving”)

ពាន Best Technical Direction: បានទៅលើ Kim Dong Shik, Im Wan Ho (“Whales and I”)

ពាន PRIZM Popularity Award: បានទៅលើតារាសម្ដែង Kim Soo Hyun, Ahn Yu Jin (IVE)

ផ្នែកភាពយន្ត

ពាន Grand Prize: បានទៅលើរឿង “12.12: The Day”

ពាន Best Film: បានទៅលើរឿង “12.12: The Day”

ពាន Best Director: បានទៅលើលោក Jang Jae Hyun (“Exhuma”)

ពាន Best Actor: បានទៅលើតារាសម្ដែង Hwang Jung Min (“12.12: The Day”)

ពាន Best Actress: បានទៅលើតារាសម្ដែង Kim Go Eun (“Exhuma”)

ពាន Best Supporting Actor: បានទៅលើតារាសម្ដែង​ Kim Jong Soo (“Smugglers”)

ពាន Best Supporting Actress: បានទៅលើតារាសម្ដែង Lee Sang Hee (“My Name is Loh Kiwan”)

ពាន Best New Actor: បានទៅលើតារាសម្ដែង Lee Do Hyun (“Exhuma”)

ពាន Best New Actress: បានទៅលើតារាសម្ដែង BIBI (“Hopeless”)

ពាន Best New Director: បានទៅលើអ្នកដឹកនាំ Lee Jeong Hong (“A Wild Roomer”)

ពាន Best Screenplay: បានទៅលើ Yoo Jae Sun (“Sleep”)

ពាន Best Technical Direction: បានទៅលើ Kim Byung In (“Exhuma”)

ពាន Gucci Impact Award: បានទៅលើ “The Dream Songs”

ផ្នែកTheater

ពាន Baeksang Play Award: បានទៅលើ “To My Son”

ពាន Best Actress: បានទៅលើរឿង Kang Hae Jin (“To My Son”)

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់