• 2024-05-10 02:13:01
  • ព័ត៌មាន

ជួបព្យុះភ្លៀវមួយប្រាវ ពេលនេះ Justin និងHailey ក្លាយជាឪពុកម្ដាយគេហើយ

  • 2024-05-10 02:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រនាំគ្នាអបអរសាទរយ៉ាងខ្លាំងចំពោះ Justin Bieber និង Hailey Bieber បន្ទាប់ពីអ្នកទាំងពីរទំលាយថា Hailey កំពុងពពោះសមាជិកថ្មីនៃគ្រួសារតូចរបស់ពួកគេ

គូស្នេហ៍មួយគូនេះបានចែករំលែកដំណឹងដ៏គួរឱ្យរំភើបចិត្តតាមរយៈ Instagram កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបន្ទាប់ពីបានធ្វើពិធីសថ្បស្បែជាថ្មីនៅរដ្ឋ Hawaii

ក្នុងរូបភាពនោះ Hailey គ្រងឈុតកូនក្រមុំ ស្បៃគ្របក្បាល ហើយចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺពោះរបស់នាង គឺធំខ្ទាតជាងមុន ចំណែក Justin ស្ថិតក្នុងសម្លៀកបំពាក់ធម្មតា។ មិនតែប៉ុណ្ណោះ Justin ធ្វើជា Camera Man ថតរូបកូនក្រមុំយ៉ាងផ្អែមល្ហែមឱ្យ Haily។

យ៉ាងណាមិញបើតាមប្រភពបានប្រាប់ព័ត៌មានបរទេសថា **Hailey ស្ថិតក្នុងត្រីមាសទី ៣ **របស់នាងរួចហើយ ដូចនេះអាចប៉ាន់ស្មានថាកូនដំបូងនៃត្រកូល Bieber អាចកើតនៅចុងរដូវក្តៅ

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់