• 2024-05-10 07:24:01
  • ព័ត៌មាន

នេះបានហៅថាកំពូលអ្នកគាំទ្រ ធ្វើរឿងឈ្នះដាច់គេក្នុងកម្មវិធី Paris Eras Show របស់ Taylor Swift

  • 2024-05-10 07:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាដែលបានទន្ទឹងរងចាំ Paris Eras Show របស់តារាស្រីសញ្ជាតិអាមេរិក Taylor Swift បានត្រឡប់មកវិញហើយកាលពីថ្ងៃទី៩ ឧសភាម្សិលមិញនេះ។

Eras Tour របស់ Taylor Swift បានបន្តជាផ្លូវការ ដែលហៅថា Swifties ត្រលប់មករកភាពច្នៃប្រឌិតជាមួយនឹងឧបករណ៍ប្រគុំតន្ត្រីដ៏អសា្ចរ្យ។ នៅក្នុងចំណោមអ្នកគាំទ្ររាប់ម៉ឺននាក់ មានអ្នកគាំទ្រតែម្នាក់គត់បានធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងគេ ដែលបានធ្វើរឿងដ៏ភ្ញាក់ផ្អើលសម្រាប់ Taylor។

អ្នកគាំទ្រដែលត្រូវបានគេថតបាននោះ ស្ថិតក្នុងសភាពយក កៅស៊ូតង់ ដែលព្រីនចេញពីតារាង Billboard Hot ១០០ ដែលបទចម្រៀងទាំង១០របស់ Taylor ជាប់ទាំង១០បទក្នុងតារាងនោះ យកមកក្របលើខ្លួន ដែលបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញកម្មវិធីនៅទីក្រុងប៉ារីសបន្ទាប់ពីការផ្អាករយៈពេលពីរខែដែល Swift បានយកពីដំណើរទេសចរណ៍ដើម្បីផ្សព្វផ្សាយ និងទម្លាក់ Tortured Poets នាងនឹងបន្តសម្តែងបីដងទៀតនៅ La Defense នាងនឹងធ្វើដំណើរឆ្លងកាត់ប្រទេសអេស្ប៉ាញ ស៊ុយអែត ព័រទុយហ្គាល់ ចក្រភពអង់គ្លេស និងប្រទេសបែកអឺរ៉ុបច្រើនទៀត

ប្រភព៖ Yahoo អត្ថបទ៖ កេសរ

មតិយោបល់