• 2024-05-24 03:14:44
  • ព័ត៌មាន

ខំស្លៀកឈុតក្រហមឲ្យលេចធ្លោ តែ Kelly Rowland បែរមកក្ដៅក្រហាយក្នុងមហោស្រព Cannes

  • 2024-05-24 03:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ សារព័ត៌មាន Page Six បាន​ធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា តារាចម្រៀង Kelly Rowland បាន​បង្ហាញវត្តមាន​ក្នុងមហោស្រពភាពយន្ត Cannes Film Festival ដើម្បីចូលរួម​ការចាក់បញ្ចាំងជាផ្លូវការរឿង "Marcello Mio”

នៅក្នុងកម្មវិធី Kelly បាន​គ្រងនូវឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ ជាមួយនឹង​គ្រឿងអលង្ការដ៏មាន​តម្លៃថ្លៃ លម្អខ្លួន និង​លើកសម្រស់នាង​កាន់តែស្រស់ស្អាត។ ទោះជាយ៉ាងណា គ្រប់យ៉ាង​បាន​ប្រព្រឹត្តិទៅយ៉ារលូនទៅហើយ ស្រាប់តែមាន​បញ្ហាល្អក់កករក្នុងមួយពព្រិចភ្នែកទៅវិញ ដោយនាង​បាន​ឈ្លោះគ្នាជាមួយនឹង​ក្រុមការងារអ្នកសម្របសម្រួលកម្មវិធី។

ស្របពេល​កំពុង​ញញឹមលើកដៃដាក់កាមេរ៉ា និងអ្នកទស្សនាជា​ច្រើននាក់ នាងប្រែមុខជាមិនសប្បាយចិត្ត អំឡុងពេល​ដើរឡើងកាំជណ្ដើរ។ មិនមាន​ការបញ្ជាក់ច្បាស់ការណាមួយត្រូវបានលើកឡើងឡើងថាពេលនោះ ក្រុមការងារស្រីម្នាក់ដែលឈរសម្រួលនោះនិយាយអ្វីទៅកាន់ Kelly Rowland រហូត​នាងខឹងសម្បារខ្លាំង​បែបនេះ។

អ្វីដែលគេ​មើលឃើញគឺ តារា​ចម្រៀង​ខាង​លើ​បាន​លើកដៃចង្អុលមុខនារីម្នាក់នោះចំកណ្ដាលមុខ នៅចំពោះ​ក្រសែភ្នែកមនុស្សជាច្រើននាក់។ នារីអ្នកសម្របសម្រួលចង់ពន្យល់ហេតុផលពីស្ថានភាពពេលនោះដែរ ប៉ុន្តែបាន​មកវិញតែការប្រើសម្ដីមិនល្អក្នុងទឹកមុខមិនសប្បាយរបស់ Kelly

ឃើញដូចស្ថានភាពពុំស្រួល ក្រុមការងារផ្សេងទៀតក៏បាន​ចូលមក​សម្រួលកុំឲ្យមាន​បញ្ហា​កាន់តែធមជាងនេះ។ ទោះជាយ៉ាងណាពេលនោះ នារីដែលត្រូវបាន Kelly ស្ដីឲ្យនោះពុំបានតបតអ្វីទេ ដោយនាងប្រញាប់មកធ្វើការនាង​បន្តទៀត។

ទស្សនាវីដេអូខាងក្រោម៖

ដើម្បីឲ្យកាន់តែច្បាស់ អ្នកសារព័តភមាន​ក៏បាន​ព្យាយាមទាក់ទងសុំការបំភ្លឺ Kelly ដែរ ប៉ុន្តែនាងពុំទទួលនោះទេ។ យ៉ាងណា​ក្ដី បើងាកទៅកាលពី ៣ ខែមុន តារា​ចម្រៀងរូបនេះ​ក៏ធ្លាប់ថ្នាំងថ្នាក់ចិត្តនឹង​កម្មវិធី Today Show ដែរ ដោយសារ​បន្ទប់ផ្លាស់សម្លៀកបំពាក់មិនស្តង់ដារ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម