• 2024-05-24 04:47:01
  • ជីវិតតារា

ម្ដាយ​របស់ Shu Qi ធ្លាប់រអ៊ូថា​កូនស្រីពីក្មេង​ មុខមហាយ៉ាប់គ្មានគូប្រៀប

  • 2024-05-24 04:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​​នា​ពេល​បច្ចុប្បន្ន​របស់​ Shu Qi មាន​ភាព​ទាក់ទាញ​គួរ​ស្រឡាញ់​ ប៉ុន្តែ​បើ​រម្លឹក​ពី​សម្រស់​កាល​ពី​ក្មេង​វិញ​ដូចជា​មិន​អំណោយ​ផល​សោះ ដល់​ថ្នាក់​ម្ដាយ​រអ៊ូ​ថា​អាក្រក់​ទៀត​ផង។

ក្នុង​នាម​ជា​តារា​ស្រី​ចិន​ដែល​រក​ចំណូល​បាន​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ Shu Qi គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​លក្ខណៈ​សិចស៊ី ពិសេស​តែង​បង្ហាញ​វត្តមាន​ជា​រឿយៗ​លើ​ទស្សនាវដ្ដី​ល្បីៗ។ មុន​ពេល​មាន​មុខមាត់​ស្រស់​ស្អាត​បែប​នេះ​ Shu Qi ក៏​ធ្លាប់​ជា​ក្មេង​ស្រី​ដែល​មាន​មុខ​យ៉ាប់​ដែរ។

ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ពេល​ថ្មី​ៗ តារា​ស្រី​វ័យ​ ៤១​ឆ្នាំ​រូប​នេះ​ បាន​ទម្លាយ​រឿង​ភ្ញាក់​ផ្អើល​ថា​ ពេល​នាង​នៅ​ក្មេង​ ម្ដាយ​នាង​តែង​រអ៊ូរទាំ​រឿងមុខ​ដ៏​សែន​យ៉ាប់​របស់​ខ្លួន។ អ្នក​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ​មិន​គិត​ថា​ នាង​ស្អាត​សម​នោះ​ទេ ដោយសារ​ពេល​នោះ​ Shu Qi មាន​សក់​ក្រាស់​ឃ្មឹក។ ហេតុផល​នេះហើយ​ ទើប​ម្ដាយ​របស់​នាង​យល់​ថា​ សម្រស់​កូនស្រីម្នាក់នេះមិន​ត្រូវ​ស្ដង់ដា​ ហើយ​ចម្លែកទៀត។

“ម្ដាយ​របស់​ខ្ញុំ​និយាយ​ថា​ មុខ​ខ្ញុំ​​យ៉ាប់ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​អាក្រក់​ដូចទេ"។ Shu Qi បញ្ជាក់។

ត្បិត​នេះ​ជា​ពាក្យ​សម្ដី​បែប​គំរោះ​គំរើយ​ ប៉ុន្តែ​ម្ដាយ​របស់​តារា​ស្រី​គ្រាន់​តែ​ចង់​ដាស់​តឿន​កូន​ស្រី​ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន​ និង​ខំ​ថែ​សម្រស់​ឲ្យ​ស្អាត​ប៉ុណ្ណោះ។ អ្វី​ៗ​បាន​បង្ហាញ​ឲ្យ​ឃើញ​នឹង​ភ្នែក​ហើយ​ មានន័យ​ថា​នា​ពេល​បច្ចុប្បន្ន​ តារា​សម្ដែង​ និង​ម៉ូដែល​រូប​នេះ​គឺ​ជា​នារី​ស្រស់ស្អាត​ និង​មាន​សម្រស់​ទាក់ទាញ​មិនធម្មតា​ ទោះ​មាន​វ័យ​ច្រើន​ក៏ពិតមែន៕

ប្រភព៖ jaynestars អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម