• 2024-06-03 03:02:13
  • ជីវិតតារា

ពេលឃើញ AMRY សុំ Suga រៀបការ Jungkook តបមួយម៉ាត់ឆ្អែតដល់ជាតិក្រោយ

  • 2024-06-03 03:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suga គឺជាសមាជិក BTS តែម្នាក់ដែលអ្នកគាំទ្រចូលចិត្តលេងសើចជាមួយជាងគេ ពិសេសរឿងសុំរៀបការ ប៉ុន្តែនៅពេលមួយនោះ អ្នកគាំទ្រត្រូវស្ងាត់មាត់ដូចគេចុក ពេលមកញ៉ែប៉ះ Jungkook

វាក្លាយជារឿងប្រពៃណីរបស់អ្នកគាំទ្រទៅហើយ រាល់ពេល​ដែល BTS ចេញមុខ Live ជជែកលេងជាមួយអ្នកគាំទ្រ Comment សុំរៀបការហោះឡើងព្រាត។

ដោយឡែក​កាលពីពេលដែល Jungkook បង្ហោះ Story ឲ្យអ្ននគាំទ្រសួរសំណួរ ខ្លួន​នឹង​ឆ្លើយទៅតាមនោះ។ ប៉ុន្តែមួយក្នុងចំណោម​​សំណួរទាំងនោះ គឺបែរជាពាក់ព័ន្ធនឹង Suga ទៅវិញ។

ជាធម្មតា Suga ទទួលពាក្យនេះរាប់មិនអស់ស្រាប់ទៅហើយ ប៉ុន្តែបើជ្រុលជាមានអ្នកសួរសំណួរនេះក្នុង Instagram របស់ខ្លួនទៅហើយ Jungkook មិនអាច​អូសរំលងទេ តែតបទៅវិញយ៉ាងចុក។

សំណួរ Jungkook: «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីនៅពេលនេះ?»

ARMY: «Yoongi ហ្អា៎! រៀបការជាមួយខ្ញុំទៅ!»

Jungkook: «សួស្ដី! ខ្ញុំហ្នឹង Yoongi មែន?»

ត្បិតមិនសរសេរអ្វីហូរហែច្រើន ប៉ុន្តែមួយម៉ាត់នេះ ពិតជាឲ្យអ្នកសួរទទួលយកដោយឆ្អែតឆ្អន់ ព្រោះខ្លីៗ ប៉ុន្តែអត្ថន័យមិនធម្មតាឡើយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម