• 2024-06-03 06:44:09
  • ព័ត៌មាន

ពេជ្រ វត្តីសារ៉ាវឌ្ឍី យកភាពជោគជ័យ លីន សោម៉ា ជាបទពិសោធន៍ឱ្យអ្នកដ៏ទៃ

  • 2024-06-03 06:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពជោគជ័យនៃការក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Beat The Best រដូវកាលទី២ របស់ លីន សោម៉ា បានធ្វើឱ្យបវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី រំជួលចិត្តជាខ្លាំង រហូតបង្ហោះ status ខ្លីមួយបង្ហាញពីការយល់ឃើញរបស់នាងចំពោះភាពជោគជ័យនៃម្ចាស់ពាន Beat The Best រដូវកាលទី២។

រូបភាព៖ ហ្វេសប៊ុក Pich Votey Saravody

ក្រៅពីការអបអរសាទរដល់ម្ចាស់ជយលាភី ម្ចាស់តំណែង 5th Runner up Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានយកភាពជោគជ័យរបស់ លីន សោម៉ា ជាបទពិសោធន៍ឱ្យអ្នកដ៏ទៃ ដោយនាងបានលើកឡើងថា «អ្វីដែរគួររៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ អំនួតមិនបានធ្វើអោយអ្នកឈ្នះទេតែភាពអត់ធ្មត់និងការតស៊ូទៅវិញទេដែរនិងធ្វើអោយអ្នកឈ្នះ Congratulations sister»។

ការបង្ហោះរបស់ វត្តី ហាក់បីដូចជាការដាស់តឿនស្មារតីដល់អ្នកជុំវិញខ្លួន និងលើកទឹកចិត្តឱ្យគ្រប់គ្នាមានការអត់ធ្មត់តស៊ូ ដើម្បីទទួលបានភាពជោគជ័យនូវថ្ងៃណាមួយ។ ទាំងនេះ គឺដោយសារតែ សោម៉ា ជាក្មេងស្រីម្នាក់ដែលមិនព្រមបោះបង់ចោលក្តីស្រមៃរបស់ខ្លួនឯង ទោះបីត្រូវបរាជ័យប៉ុន្មានដង ក៏នាងនៅតែតស៊ូជម្នះមិនខ្លាចលំបាករហូតដណ្តើមបានជយលាភី Beat The Best រដូវកាលទី២។

ការបង្ហោះរបស់ ​ពេជ្រ វត្តីសារ៉ាវឌ្ឍី

គួររំឮកផងដែរថា មុនក្លាយជាម្ចាស់ជយលាភី Beat The Best រដូវកាលទី២ លីន សោម៉ា ជាម្ចាស់ពានកម្មវិធីទូរទស្សន៍បុស្កិ៍អប្បរា «ផ្កាយរះក្នុងសួន» តាំងពីនៅវ័យជំទង់មកម្លេះ។ មិនទាន់អស់នៅឡើយទេ នាងក៏ធ្លាប់ចូលប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាសចំនួន ២ ដងរួចមកហើយ រួមមាន៖ កម្មវិធី Cambodian Idol រដូវកាលទី៣ (ធ្លាក់នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) និងបានបន្តប្រឡងកម្មវិធី The Mask Singer Cambodia រដូវកាលទី១ ដោយកាលនោះ នាងបានទទួលចំណាត់ថ្នាក់លេខ២។

រូបភាព៖ ហ្វេសប៊ុក លីន សោម៉ា-Lin Souma

មិនបោះបង់ក្តីស្រមៃ សោភារូបស្រស់ លីន សោម៉ា បន្តចូលរួមប្រកតកម្មវិធី Beat The Best រដូវកាលទី២ តែលើកនេះនាងមិនធ្វើឱ្យហ្វេនខកបំណងឡើយ ដោយបានពង្រឹងសមត្ថភាព និងទឹកដមសំឡេងរហូតក្លាយជាម្ចាស់ពាន និងទទួលបានប្រាក់រង្វាន់ ២៤ ០០០ ដុល្លារសហរដ្ឋអាមេរិក ជាមួយការក្លាយជាអ្នកចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សមាស៕

រូបភាព៖ ហ្វេសប៊ុក លីន សោម៉ា-Lin Souma

អត្ថបទ៖ Ah Mouy

មតិយោបល់