
- ព្រហស្បតិ៍, 6 មិថុនា 2024 06:30
- ព័ត៌មាន
ដុងសិល្បៈពេញខ្លួន ស្រីខួច កូនស្រី ពាក់មី ចាប់ដៃឪពុកធ្វើវីដេអូ vlog មានអ្នកចុចមើលរាប់លានដង
- ព្រហស្បតិ៍, 6 មិថុនា 2024 06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដុងសិល្បៈពេញខ្លួន ស្រីខួច កូនស្រី ពាក់មី ចាប់ដៃឪពុកធ្វើវីដេអូ vlog មានអ្នកចុចមើលរាប់លានដង
ចន្លោះមិនឃើញ
មួយពព្រិចភ្នែកសោះកូនស្រីច្បងរបស់តារាកំប្លែង នាយពាក់មី ឈ្មោះ រឹម សុរ៉ាស៊ី ហៅ ស្រីខួច អាយុ១៥ឆ្នាំហើយ ក្លាយជាយុវតីរូបស្រស់សោភាម្នាក់។ បើនិយាយពីដុងទេពកោសល្យសិល្បៈវិញ ស្រីខួច កាតតាមឪពុកពេញទំហឹងតែម្តង មិនថា ការសម្តែង ឬលេងកំប្លែង សុទ្ធតែនាងធ្លាប់ធ្វើតាំងពីកុមារមកម៉្លេះ។
កូនស្រីច្បងរបស់តារាកំប្លែង ពាក់មី មិនត្រឹមតែស្រស់ស្អាតខ្លាំងប៉ុណ្ណោះទេ ដុងសិល្បៈរបស់នាងក៏រឹតតែល្អខ្លាំងឡើងផងដែរ ដោយនាងបានវិវត្តន៍ខ្លួនពីក្មេងស្រីធម្មតាជា vlogger វ័យក្មេងម្នាក់លើ social media ឈ្មោះថា « SreyKhouch Vlogger»។
ក្រោមការជ្រោមជ្រែងរបស់តារាកំប្លែងល្បីឈ្មោះ នាយពាក់មី ជាឪពុក ស្រីខួច អាចផលិតវីដេអូបានយ៉ាងល្អ ដែលមិនត្រឹមជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំអាចរកលុយបានទៀតផង ធ្វើឱ្យអ្នកជុំវិញខ្លួនសរសើរសមត្ថភាពក្មេងស្រីរូបនេះមិនដាច់ពីមាត់។
វីដេអូ vlog របស់ ស្រីខួច និង នាយពាក់មី viral ខ្លាំងមិនធម្មតា ដោយមានអ្នកចុចទស្សនារាប់លានដងលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះភាពកំប្លុកកំប្លែង និងពាក្យពេចន៍បែបអស់សំណើចរបស់ឪពុកកូនពីរនាក់នេះ ពិសេស concetp ប្លែកៗដែលអ្នកទាំងពីរផ្តល់ឱ្យអ្នកទស្សនា។ តាមរយៈវីដេអូ vlog នេះ គេមើលឃើញថា ពាក់មី បានបើកឱកាសឱ្យកូនស្រីធ្វើនូវអ្វីដែលនាងស្រលាញ់ ក៏ដូចជាចូលរួមវិស័យសិល្បៈដូចខ្លួនផងដែរ។
ក្រៅពីការផលិតវីដេអូ ស្រីខួច ចំណាយពេលលើការសិក្សា និងជួយប្រម៉ូតអាជីវកម្មក្រុមគ្រួសារផងដែរ៕