• 2024-06-11 09:05:00
  • ព័ត៌មាន

ម៉ូដែល១២ឆ្នាំ ប៉ែន លីញហ្គិច សម្រស់កាន់តែលេចធ្លោសមត្ថភាពកាន់តែខ្លាំង ត្រៀមប្រកួត Face of Kids Cambodia

  • 2024-06-11 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែលរូបស្រស់ ប៉ែន លីញហ្គិច បានកំពុងដកបទពិសោធន៍បោះជំហានមកកាន់វិថីនៃការក្លាយជាតារាបង្ហាញម៉ូតប្រចាំទេស ក្រោយពីគេប្រទះឃើញនាងតូចនេះក្នុងកម្មវិធី Fashion Show ជាច្រើន កាលពីពេលថ្មីៗ។

រូបភាព៖ ហ្វេសប៊ុក Pen Linhgech

វ័យទើប១២ឆ្នាំពិតមែន តែ លីញហ្គិច មានសមត្ថភាពខ្ពស់ក្នុងការដើរបង្ហាញម៉ូដ ថែមទាំងពូកែកាច់ស្ទីល៍ខ្លួនទៀតផង សូម្បីតែការតុបតែងខ្លួនក៏ស៊ីវិល័យសមឈ្មោះជាតារាម៉ូដែលវ័យក្មេង។

រូបភាព៖ ហ្វេសប៊ុក Pen Linhgech

ថ្មីៗកន្លងទៅ ប៉ែន លីញហ្គិច បានបង្ហាញខ្លួនចូលរួមនៅក្នុងព្រឹត្តិការណ៍ The Fashion Avenue ដែលប្រារព្ធឡើងលើកដំបូងនៅហ្វេកធឺរីភ្នំពេញ ដោយម៉ូដែលវ័យតូចនេះបានឈ្នះរង្វាន់ការថតរូបស្អាតទៀតផង។ មិនតែប៉ុណ្ណោះ ម៉ូដែលវ័យក្មេងគួរឱ្យស្រលាញ់ លីញហ្គិច បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងម៉ូដែល Face of Kids Cambodia ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ។

រូបភាព៖ ហ្វេសប៊ុក Pen Linhgech

គួររំឮកផងដែរថា ដ្បិតវ័យទើប១២ឆ្នាំ តែកុមារី ប៉ែន លីញហ្គិច មានចិត្តសប្បុរសក្នុងការចូលរួមជួយការងារសប្បុរសធម៌ផ្សេងៗតាមលទ្ធភាពដែលអាចធ្វើបាន។ ជាក់ស្តែង កន្លងទៅថ្មីៗនេះ ម៉ូដែលតូចនេះបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដេញថ្លៃសិល្ប:គំនូរសប្បុរសធម៌ និងការដើរបង្ហាញម៉ូត ដើម្បីរៃអង្គាសថវិកាជូនទៅកាន់មូលនិធិជួយសង្គ្រោះជីវិតឆលីពីជម្ងឺមហារីកផងដែរ។

រូបភាព៖ ហ្វេសប៊ុក Pen Linhgech

ទង្វើរ និងការវិការក្មេងស្រីរូបនេះ ទទួលបានការសាទរជាខ្លាំងពីទស្សនិកជន ព្រោះវាជាគំរូល្អសម្រាប់ម៉ូដែលវ័យក្មេងផ្សេងទៀតឱ្យយកគំរូតាម៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម