• 2024-06-14 02:36:48
  • ព័ត៌មាន

ARMY ម្នាក់ត្រូវជួបរឿងហួសចិត្ត ពេលត្រូវម្ដាយក្បត់ដោយសារ JIN

  • 2024-06-14 02:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនរង់ចាំយូរឡើយ ក្រោយបញ្ចប់កាតព្វកិច្ចដោយជោគជ័យពីជួរកងទ័ព Jin (BTS) បាន​រៀបចំកម្មវិធីដ៏ពិសេស ដើម្បិជួបជាមួយនឹង​អ្នកគាំទ្រ ដោយកម្មវិធីនេះក៏ជាផ្នែក​មួយនៃ FESTA ឆ្នាំ ២០២៤ ដែរ។

ថ្វីត្បិតតែវិលមកវិញនេះ លោកហាក់មានការភិតភ័យបន្តិច សម្រាប់ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងក៏ដោយ ប៉ុន្តែគ្រប់គ្នាអាច​មើលដឹងថា Jin រីករាយយ៉ាងណាពេលបានជួបជាមួយ ARMY ម្តងទៀត។

មួយវិញទៀត ទោះនេះជាការបង្ហាញខ្លួនតែឯង ប៉ុន្តែបងធំ BTS រូបនេះបានធ្វើឱ្យប្រាកដថា ARMY ទាំងអស់ដែលចូលរួម មានអារម្មណ៍សុខស្រួល និងទទួលបានគោរពពីលោកត្រឡប់ទៅវិញ។ ដោយសារពេលវេលាមិនច្រើន ទើប Jin ​សោក​ស្តាយ​បន្តិចដែរ ដែល​គាត់​មិន​អាច​ឱប​អ្នក​គាំទ្រ​បាន​ច្រើន​ជាងនេះ ដូច្នេះលោក​សង្ឃឹម​ថា​នឹង​មាន​ព្រឹត្តិការណ៍​បែប​នេះ​ទៀត​នា​ពេល​អនាគត។

យ៉ាងណា​ងាកទៅរឿងស្មានមិនដល់មួយ ទាក់ទងនឹង ARMY ម្នាក់ ដែលជួបរឿងភ្ញាក់ផ្អើលពេលឃើញ​ម្ដាយរបស់ខ្លួន​ឱប Jin

ARMY រូបនោះបាន​និយាយថា «ចុម! ម៉ាក់ហេតុអ្វីកុហកកូន? ខ្ញុំពិតជាចង់ទៅកម្មវិធីនោះណាស់»។ និយាយពីរឿងរ៉ាវរបស់ ARMY រូបនោះវិញបានសរសេរឲ្យដឹងថា ខ្លួនខំទាក់ទងទូរស័ព្ទជា​ច្រើនដងទៅកាន់ម្ដាយ ប៉ុន្តែឆ្ងល់ហេតុអ្វី​ម្ដាយមិនព្រម​លើកសោះ។

ទីបំផុត ម្ដាយក៏បាន​ផ្ញើសារត្រឡប់មកវិញ ដោយសរសេរថា៖ «ឈប់ Call មក!ម៉ាកកំពុងរវល់! ចាំម៉ាក់ Call ទៅវិញពេលទៅដល់ផ្ទះ! ទៅរៀនទៅ»

ពេលឃើញម្ដាយឆាតមកបែបនេះ ខ្លួនក៏សរសេរទាំងអន់ចិត្តទៅវិញ ទាំងដឹងថាម្ដាយកំពុងកុហកស្របពេលឡើងកម្មវិធី Free Hug របស់ JinARMY រូបនោះបាន​សរសេរថា៖ «ទៅរៀន? ចេះតែយ៉ាងម៉េចជាមួយនឹងរឿងរៀន? គ្មាន​ផ្លូវ​ដែល​ខ្ញុំ​ត្រូវទៅ​រៀនទេ ​បន្ទាប់​ពី​ត្រូវបានគេ​ក្បត់​!! ហ៎? ខ្ញុំ​ចង់​ឱប​ដែរ»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម