• 2024-06-20 07:32:01
  • ព័ត៌មាន

មិនមានបទថ្មីរួមគ្នាមែន ប៉ុន្តែល្បីថា BLACKPINK កំពុងត្រៀមអ្វីពិសេសសម្រាប់អបអរខួបក្រុម

  • 2024-06-20 07:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ផ្តាច់មុខពី Tenasia បាន​ចុះផ្សាយថា BLACKPINK ទំនងជាមិនមានការចេញមុខជុំគ្នា ៤ នាក់ជាក្រុមណាមួយទេនៅឆ្នាំ ២០២៤នេះ។ នេះគឺដោយសារតែសមាជិកម្នាក់ៗ នឹងផ្តោតលើសកម្មភាពការងារផ្ទាល់ខ្លួនរបស់ពួកគេជំនួសវិញ។ Lisa, Jennie, និង Rosé នឹងធ្វើការអាល់ប៊ុមទោលរបស់ពួកគេ ខណៈដែល Jisoo នឹងផ្តោតលើការងារថតរឿងភាគសម្រាប់ វិស័យភាពយន្តរបស់នាង។

ជាក់ស្ដែង ថ្មីៗនេះ Rosé បានចុះកិច្ចសន្យាគ្រប់គ្រងជាមួយ THE BLACK LABEL ខណៈ Lisa នឹងចេញបទថ្មីដែលមានចំណងជើងថា “ROCKSTAR” នៅថ្ងៃទី ២៨ ខែមិថុនា។

ទោះជាយ៉ាងណាក៏ដោយ Tenasia ក៏បានរាយការណ៍ផងដែរថា BLACKPINK ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំព្រឹត្តិការណ៍ពិសេសមួយ សម្រាប់ខួបគម្រប់ប្រាំបីឆ្នាំរបស់ពួកគេនៅថ្ងៃទី ០៨ ខែសីហា ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់