• 2024-06-26 04:48:15
  • ព័ត៌មាន

នៅចាំបានអត់? Lisa ធ្លាប់បំបែកកំណត់ត្រា ២ ឆ្នាំរបស់ Taylor Swift

  • 2024-06-26 04:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Lisa (BLACKPINK) បានប្រកាសពីការចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា "Rockstar" ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។ មានការទាយទុកមុនថា បទ​នេះ​ច្បាស់​ជា​នឹង​ធ្វើ​ឱ្យ​ពិភព K-Pop ​នៅ​ពេល​វា​បង្ហាញខ្លួននៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ប៉ុន្តែ​គេនៅចាំមិនភ្លេចថា កន្លងមក Lisa ក៏ធ្លាប់មានស្នាដៃចាស់ ដែលមានឥទ្ធិពលអស្ចារ្យពាសពេញសាកលលោក។

Lisa ធ្លាប់បានបំបែកឯតទគ្គកម្មដែលធ្លាប់ជាតំណែងរបស់កំពូលតារាអាមេរិក Taylor Swift អស់រយៈពេលពីរឆ្នាំពេញឯណោះ

រម្លឹកទៅ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ YouTube បានចេញផ្សាយរបាយការណ៍មួយ ដោយប្រកាសថាបទចម្រៀងទោលរបស់ Lisa មានចំណងជើងថា "LALISA" ឈានដល់ប្រវត្តិសាស្ត្រអស្ចារ្យ ដោយទទួលបានចំនួនចូលមើលជាង ៧៣,៦០០,០០០ ដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ។

ជាក់ស្ដែង MV បទ “LALISA” បាន​បំបែក​កំណត់​ត្រា​របស់ Taylor Swift ដែល​មាន​ការ​ចូល​មើល​វីដេអូ​ចម្រៀង​ច្រើន​បំផុត​ក្នុង​រយៈពេល ២៤ ម៉ោង​លើ YouTube។ កំណត់ត្រានេះដែរ ធ្លាប់ត្រូវបានសម្រេចបាន កាលឆ្នាំ ២០១៩ ដោយ Taylor Swift ជាមួយនឹង​បទចម្រៀងមានចំណងជើងថា “ME!” ដែលមានអ្នកចូលមើលជាង ៦៥,០០០,០០០ ដងក្នុងមួយថ្ងៃ។

ចាប់តាំងពី Lisa ចេញមុខជាតារាទោលមក នាងបានជាប់នៅលើតារាងបទចម្រៀងទូទាំងពិភពលោក ដោយបង្ហាញពីសមត្ថភាព និងប្រជាប្រិយភាពរបស់នាងថាពិតជាមិនធម្មតា។ ដោយឡែកឆាប់ៗនេះ "Rockstar" នឹងក្លាយជាបទទោលថ្មីមួយទៀត ដែល Lisa បាន​បង្កើតសម្រាប់បន្សល់ជាស្នាដៃពិសេសសម្រាប់ឆ្នាំ ២០២៤៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម