• 2024-07-06 04:40:00
  • ព័ត៌មាន

សន្ទុះគាំទ្រខ្លាំង បវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ប្តូរជោគវាសនាពីកម្មវិធីតាមវត្តជាការប្រកួតដ៏ធំ ត្រៀមស្វែងរកម្ចាស់មកុដចុងសប្តាហ៍!

  • 2024-07-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមិនធម្មតានោះឡើយ ការប្រកួតបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវរៀបចំឡើងលក្ខណៈទ្រង់ទ្រាយធំសម្បើមខុសពីឆ្នាំមុន។

គួរឱ្យកត់សម្គាល់ឆ្នាំនេះ បវរកញ្ញាស្រុកស្រែ ប្រមូលអស់បុគ្គលឆ្នើមៗក្នុងវិស័យសម្រស់ រួមទាំងបវរកញ្ញា-បុរសឯកល្បឺឈ្មោះជាច្រើនរូប ឱ្យធ្វើដំណើរទឹកដីខេត្តសៀមរាប ដើម្បីដើរកម្រាលព្រំក្រហមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើប ហេរីថេកវ៉ក ចាប់ពីម៉ោង៣រសៀលតទៅ។

រូបភាព៖ ហ្វេសប៊ុក បវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប

លោក ដែន សុភ័ត្ត្រា ស្ថាបនិកបវរកញ្ញាស្រុកស្រែខេត្តសៀមរាប ឱ្យដឹងថា មែនទែនទៅកម្មវិធីបវរកញ្ញាស្រុកស្រែខេត្តសៀមរាប គ្រាន់ជាការប្រកួតបែបសប្បាយៗតាមវត្តតែប៉ុណ្ណោះ ហើយលោកក៏ពុំនឹកស្មានថា កម្មវិធីសម្រស់បវរកញ្ញាភេទទី៣ អាចពង្រីកខ្លួនធំខ្លាំងបែបនេះឡើយ។

រូបភាព៖ ហ្វេសប៊ុក ដែន សុភ័ត្រា្ត (Tra)

តាមរយៈការចាប់ដៃសហការរវាង លោក ហេង ពិសិដ្ឋ អ្នករៀបចំកម្មវិធីផ្សារទំនើប ហេរីថេកវ៉ក និងវេជ្ជបណ្ឌិត តុង ម៉ី ជាអ្នកឧបត្ថម្ភគាំទ្រ ការប្រកួតបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ នឹងរៀបចំឡើងលក្ខណៈទ្រង់ទ្រាយធំ ដោយបញ្ជូលកម្មវិធីថ្មីៗជាច្រើន មកប្រម៉ូតផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងបញ្ជ្រាបឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីសិល្បៈ វប្បធម៌ដ៏ចំណាស់របស់កម្ពុជាយើង។ អ្វីដែលសំខាន់ គឺការចូលរួមលុបបំបាត់ការរើសអើងភេទទី៣ក្នុងសង្គមកម្ពុជា។

រូបភាព៖ ហ្វេសប៊ុក ដែន សុភ័ត្រា្ត (Tra)

ស្ថាបនិកវ័យ២២ឆ្នាំ ដែន សុភ័ត្ត្រា សង្កត់ធ្ងន់ថា ឆ្នាំនេះយើងចម្រាញ់បានបេក្ខភាពឆ្នើមៗ ២០រូប ដែលពួកគេសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត សមត្ថភាព និងចំណេះដឹងរៀងៗខ្លួន។

អ្វីដែលកម្មវិធីផ្តោតសំខាន់ ហើយចង់បាននោះគឺ ម្ចាស់ជយលាភីត្រូវតែមានរូបសម្រស់ស្រស់សោភា មានភាពក្លាហាន ចំណេះដឹង និងជាមនុស្សដែលមានទំនូលខុសត្រូវខ្ពស់ អាចក្លាយជាគំរូភាពសម្រាប់ប្អូនៗជំនាន់ក្រោយ។

រូបភាព៖ ហ្វេសប៊ុក បវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប

សុភ័ត្ត្រា សង្ឃឹមថា យើងនឹងអាចជ្រើសរើសបានម្ចាស់ជយលាភីដ៏ល្អស័ក្កសមមួយសម្រាប់គ្រងមកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤។ ក្នុងនោះ ម្ចាស់ជយលាភីនឹងទទួលបានប្រាក់រង្វាន់ ក៏ដូចជាដំណើរទេសចរណ៍ទៅលេងក្រៅប្រទេស ជាមួយការវះកាត់កែសម្ភស្សពី វេជ្ជបណ្ឌិត តុង ម៉ី ផងដែរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម