• 2024-07-08 02:49:03
  • ព័ត៌មាន

ល្បីថា តាវ មិញស៊ឺ កំពុងមានទំនាក់ទំនងពិសេសជាមួយតារាស្រីអាយុច្រើនជាង ២១ ឆ្នាំ?

  • 2024-07-08 02:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗមានការសង្កេតឃើញថាទំនាក់ទំនងរបស់ Jerry Yan (គ្រប់គ្នាស្គាល់ថាជា តាវ មិញស៊ឺ) ហាក់ជិតស្និទ្ធនឹងតារាតៃវ៉ាន់ Chen Mei-Feng ប្លែកខុសពីទំនាក់ទំនងធម្មតា។ ពិសេសតាមចចាមអារ៉ាម បាន​បន្លឺឡើងទៀតថា តាមពិតទៅ តួឯករឿង F4 រូបនេះ និងរៀមច្បងវ័យ ៦៨ ឆ្នាំបានទាក់ទងគ្នាអស់រយៈពេល ១២ ឆ្នាំហើយ។

យោងតាម ​​Page 163 បាន​ឲ្យដឹងកាលពីថ្ងៃទី ០១ ខែកក្កដា ថា តារាសម្តែង **Jerry Yan បានហោះពីចិនដីគោក ទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមពិធីខួបកំណើតរបស់ Chen Meifeng ដើម្បីបង្កើតពេលវេលាភ្ញាក់ផ្អើលដល់សិស្សច្បងរបស់ខ្លួន។ តារាចាយសម្រស់វ័យ **៦៨ ឆ្នាំ​**បាន​ឲ្យដឹងថា៖ "អរគុណ​ភ្ញៀវ​អាថ៌កំបាំង​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់! អរគុណ​ដែល​មិន​ដែល​បាត់​មុខ ពេល​ដែល​ខ្ញុំ​ត្រូវ​ការ"

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ Jerry Yan កំពុង​តែថត​កម្មវិធី​ I Play Basketball នៅ​ Hengdian ។ ទោះជាយ៉ាងណា កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា តារា​សម្ដែង​រូប​នេះ​បាន​ប្រកាស​ថា​ខ្លួន​មាន​របួស​ និងសុំដក​ខ្លួន​ពី​ការ​ងារនេះ។ ប៉ុន្តែនៅថ្ងៃទី ០១ ខែកក្កដា តួឯករឿង F4 បានស្ថិតនៅក្នុងស្រុកកំណើតរបស់គាត់ ដើម្បីបង្ហាញខ្លួនក្នុងថ្ងៃខួបកំណើតរបស់ Chen Meifeng

យោងតាម ​​Page 163 អ្នកទាំងពីរ បានស្គាល់គ្នាតាំងពីឆ្នាំ ២០១២។ អស់រយៈពេល ១២ ឆ្នាំមកនេះ Jerry មិនដែលអវត្តមានពីកម្មវិធីខួបកំណើតរបស់កំពូលតារាស្រីរូបនេះឡើយ។ ក្នុង​ឆ្នាំ ២០២០ លោក Jerry Yan ថែមទាំង​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង​តូក្យូ​ ដើម្បី​ជួប​ជាមួយ​នឹង​រៀមច្បងរូបនេះទៀតផង។ ឈានដល់ឆ្នាំ ២០២១ ដោយសារតែ Chen Meifeng ជាប់រវល់មិនអាចជួបគ្នាបាន តារារូបនេះក៏ឆ្លៀត បានទូរស័ព្ទមក អបអរថ្ងៃកំណើតនាងក្នុងវីដេអូទៀត។

បើទោះជាខាងស្រី នាងមានអាយុ ៦៨ ឆ្នាំហើយក៏ដោយ ប៉ុន្តែតារាជើងចាស់រូបនេះ នៅតែមានរូបរាងកាយសិចស៊ី ទាក់ទាញ ជាមួយនឹងការតុបតែងស្ទីលម៉ូដសម្លៀកបំពាក់បែបយុវវ័យ។

Chen Meifeng កើតនៅឆ្នាំ ១៩៥៦ នៅ Keelung កោះតៃវ៉ាន់ ប្រទេសចិន។ នាងជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ហើយស្នាដៃជាច្រើនដែលនាងបាន​បង្កើត សុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់