• 2024-07-08 06:05:52
  • ព័ត៌មាន

ប្រកាសផ្លូវការ! ផលិតកម្ម HyunA បញ្ជាក់ថ្ងៃរៀបការ របស់នាងជាមួយ Yong Junhyung

  • 2024-07-08 06:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម AT AREA របស់ HyunA បាន​ចេញសេចក្ដីប្រកាស ដោយបញ្ជាក់​ថា នាង​នឹង​រៀប​ការ​ជាមួយ Yong Junhyung

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានរាយការណ៍ទៅកាន់ សារព័ត៌មាន Sports Chosun បាន​បញ្ជាក់ថា ថា HyunA និង Yong Junhyung នឹងរៀបការនឹងគ្នាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះហើយ។

AT AREA បាន​លើកឡើងថា៖ «HyunA បានសន្យាថានឹងរៀបការជាមួយ Yong Junhyung ព្រោះថាអ្នកទាំងពីរ បានក្លាយហេតុផលសំខាន់ និងលួងលោមចិត្តគ្នាទៅវិញទៅមកក្នុងគ្រាលំបាកកន្លងមក។

នៅខែតុលា ពួកគេនឹងរៀបចំពិធីមង្គលការជាមួយមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ ហើយចាប់ផ្តើមទំព័រជីវិតថ្មីរបស់ពួកគេ។

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រនាងក្នុងនាមជាតារា និងជាមនុស្សធម្មតាម្នាក់កន្លងមក ដែលទទួលបានការយកចិត្តទុកដាក់ដ៏កក់ក្តៅពីអ្នកទាំងអស់គ្នា។ យើង​សូម​ការជូន​ពរ​ពីអ្នក​ទាំងអស់គ្នា សម្រាប់អនាគត​របស់ HyunA ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​នេះក្នុង​ជីវិត​របស់​នាង»។

ជាក់ស្ដែង មុននេះ HyunA និង Yong Junhyung គ្រោងនឹងរៀបការនៅថ្ងៃទី ១១ ខែតុលាខាងមុខនេះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់