• 2024-07-15 09:10:09
  • ព័ត៌មាន

អង្គុយសុខៗសោះ! YoonA មានលុយរត់មករក ឡើងកប់ខ្លួន

  • 2024-07-15 09:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍របស់ News1 នៅថ្ងៃទី ១២ ខែកក្កដា បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ YoonA កើនឡើងរាប់លានដុល្លារ តាមរយៈការវិនិយោគអចលនទ្រព្យ នៃអគារមួយកន្លែងនៅ Gangnam ដែលនាងបានទិញក្នុងឆ្នាំ ២០១៨។

អគារនេះដែរ YoonA បានទិញ ក្រោមឈ្មោះរបស់នាងផ្ទាល់ក្នុងតម្លៃ ១០ ពាន់លានវ៉ុន (ប្រហែល ៧,២៧ លាន)។ យោងតាមការចុះបញ្ជីអចលនទ្រព្យ និងប្រភពឧស្សាហកម្ម YoonA បានវិនិយោគប្រហែល ៤ ពាន់លានវ៉ុន (ប្រហែល ២,៩១ លានដុល្លារអាមេរិក) ចេញពីហោប៉ៅ ដោយមិនរាប់បញ្ចូលប្រាក់កម្ចី។

អគារនេះត្រូវបានលក់ក្នុងខែមិថុនា ឆ្នាំ ២០២៣ ក្នុងអត្រា ១៧២ លានវ៉ុន (ប្រហែល ១២៥,០០០ ដុល្លារ) ក្នុងមួយ Pyeong (ខ្ទង់ ៣,៣១ ម៉ែត្រការ៉េ)។ ដោយមើលឃើញថាផ្ទៃដីរបស់វាមានទំហំ ១៤១ Pyeong នោះ YoonA ត្រូវបានគេប៉ាន់ប្រមាណថាបានលក់វាក្នុងតម្លៃទីផ្សារ ២៤,៣ ពាន់លានវ៉ុន (ប្រហែល ១៧,៧ លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញក្នុងឧស្សាហកម្មអចលនទ្រព្យ តម្លៃទីផ្សារជាក់ស្តែងនៃអគាររបស់តារាចម្រៀងរូបនេះ គឺប្រហែល ២៥ពាន់លានវ៉ុន (ប្រហែល ១៨,២ លានដុល្លារអាមេរិក)

ខណៈពេលពិភពលោកស្គាល់ YoonA ថាជាតារាពោរពេញដោយទេពកោសល្យសិល្បៈ ឬជាផ្ការីកគ្រប់រដូវប្រចាំ K-Pop នោះ YoonA ក៏ជាសេដ្ឋីនីផ្នែកអចលនទ្រព្យលាក់មុខដែរ៕

អត្ថបទ៖ ធារី

មតិយោបល់