• 2024-07-17 02:35:39
  • ជីវិតតារា

កំពូល Idol មិនចេះលាក់! BTS ធ្លាប់ទម្លាយខ្ចាយនូវទម្លាប់អាក្រក់ខ្លួនឯងឲ្យ Fan ដឹង

  • 2024-07-17 02:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់ទៅកាល​ពីឆ្នាំ ២០១៧ BTS ធ្លាប់បាន​បង្ហាញពីបំណងប្រាថ្នា​ជា​ច្រើន​របស់ខ្លួន ដែលចង់សម្រេច​ ក៏ដូចជាអារម្មណ៍ពិត ទេពកោសល្យ ចំណូលចិត្ត បទពិសោធ និងអ្វីដែលជាទម្លាប់ពួកគេ។

ក្នុងចំណោម​អ្វីដែល​សមាជិកទាំង ៧​បាន​បង្ហាញ សូមលើកយកចំណុចមួយដែលគ្រប់គ្នា​គួរដឹងពីទម្លាប់ មិនអាច​កែបាន​របស់ពួកគេ ដែលស្ថិតលើទំព័រទី ២ នៃ 2017 BTS Festa

ផ្ដើមដំបូងពីសម្រាប់ Jin៖ ជ្រើសយក ការឈ្លោះគ្នាជាមួយគេឯងគ្រប់ពេល (បែបលេងសើច)

Suga៖ មានទម្លាប់ ខាំក្រចកខ្លួនឯង

J-Hope៖ ទម្លាប់ភ្លាត់មាត់ថា "Eeyah~!!"

RM៖ មានទម្លាប់ប្រចាំគឺ និយាយអ្វីដែលលោកចង់ (នឹកឃើញអ្វីនិយាយនោះ ដោយមិនខ្វល់)

Jimin៖ ចូលចិត្តខាំក្រចក កាច់ ក ពេល​ដេក ប៉ុន្តែស្អប់ខ្លួនឯង ដែលមិនអាចទប់កំហឹងបាន ពេលខឹងម្ដងៗ

V៖ មានទម្លាប់ ចូលចិត្តលានអណ្ដាតចេញ

Jungkook៖​ មានទម្លាប់ខាំក្រចក និងគេងច្រើនពេក

អត្ថបទ៖ ធារី

មតិយោបល់