- 2024-07-17 09:00:00
- ព័ត៌មាន
ពូកែណាស់ ហេង សុរៈផុស្សតី កុមារីកម្ពុជាម្នាក់គត់ ត្រូវអញ្ញើញឱ្យដើរម៉ូដកម្មវិធីដ៏ធំមួយនៅចិន ចុងសប្តាហ៍នេះ!
- 2024-07-17 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែណាស់ ហេង សុរៈផុស្សតី កុមារីកម្ពុជាម្នាក់គត់ ត្រូវអញ្ញើញឱ្យដើរម៉ូដកម្មវិធីដ៏ធំមួយនៅចិន ចុងសប្តាហ៍នេះ!
ចន្លោះមិនឃើញ
នៅថ្ងៃទី១៩ និងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤នេះ កុមារី ហេង សុរៈផុស្សតី ហៅ Molly នឹងបង្ហាញសមត្ថភាពដ៏ពូកែអស្ចារ្យរបស់នាងក្នុងកម្មវិធីដើរម៉ូដដ៏ធំមួយ គឺ China Star Model National រដូវកាលទី៧ ប្រចាំឆ្នាំ២០២៤ នៅទីក្រុងហាណា សាធារណៈរដ្ឋប្រជាមានិត្យចិន។
តាមដែលដឹងមក Molly ជាកុមារីកម្ពុជាតែម្នាក់គត់ ដែលទទួលបានឱកាសតំណាងកម្ពុជាដំបូងគេបង្អស់ចេញទៅបង្ហាញសមត្ថភាពក្នុងវេទិកាតារាម៉ូដែលដ៏នេះ។ ម៉ូដែលវ័យក្មេងរូបនេះ រំភើបក្រៃលែងដែលនាងទទួលបានឱកាសចូលរួមដើរម៉ូដកម្មវិធី China Star Model National ជាមួយឈុតសម្លៀកបំពាក់បំផុសគំនិតពីទេពអប្សររបស់កម្ពុជាច្នៃឡើងដោយ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈកាលពីពេលថ្មីៗ ក្មេងស្រីកម្ពុជារូបនេះ បានប្រាប់ពីការតាំងចិត្តយ៉ាងមុះមុតក្នុងការនាំសិល្បៈ វប្បធម៌របស់ខ្មែរទៅបង្ហាញលើវេទិកាបង្ហាញម៉ូដកម្រិតពិភពលោកនៅចិន។ មិនតែប៉ុណ្ណោះ នាងតូចរូបនេះក៏ចង់រំលេចពីតំបន់ទេសចរណ៍កម្ពុជាឱ្យពិភពលោកបានស្គាល់ផងដែរ។
ដើម្បីឱ្យភ្ញៀវកិត្តិយសមើលឃើញពីសមត្ថភាពរបស់កុមារីកម្ពុជា សុរៈផុស្សតី បានចំណាយពេលហ្វឹកហាត់ការដើរម៉ូដ និងការប្រាស្រ័យទាក់ទងឱ្យល្អប្រសើរជាងមុន ធ្វើយ៉ាងណាឱ្យទស្សនិកជនងាកក្រសែភ្នែកមកមើលនាងឱ្យខានតែបាន។
ក្រៅពីវត្តមានរបស់ ហេង សុរៈផុស្សតី ក៏នឹងមានវត្តមានចូលរួមររបស់អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ ផងដែរ ដោយលោកនឹងអមដំណើរឡើងទៅលើឆាក ដើម្បីកាន់ទង់ជាតិប្រទេសកម្ពុជាយើង។ ម្ចាស់ប្រេន KALKIN រូបនេះពិតជារំភើប ពេលអ្នកម្តាយរបស់ Molly ផ្តល់ឱកាសពិសេសឱ្យរូបលោកបានចូលរួមកម្មវិធី China Star Model National រដូវកាលទី៧ ប្រចាំឆ្នាំ២០២៤នេះ។
បន្ថែមពីលើនោះ អូលីវ៉ា ក៏ចង់ឆ្លៀតឱកាសនេះសិក្សាអំពីវិស័យម៉ូដនៅប្រទេសចិន និងការចង់បណ្តាញជាមួយអ្នកច្នៃម៉ូដ ឬអ្នករៀបចំកម្មវិធីនៅចិន ដើម្បីអាចរួមការងារជាមួយគ្នានាថ្ងៃអនាគត។
សូមជម្រាបថា នេះមិនមែនជាការចូលរួមដើរម៉ូដលើកដំបូងរបស់ កុមារី ហេង សុរៈផុស្សតី ហៅ Molly នៅក្នុងប្រទេសចិន នោះទេ តែនេះជាលើកដំបូងដែលកុមារីដ៏ពូកែនេះទទួលឱកាសចូលរួមដើរម៉ូដក្នុងកម្មវិធី China Star Model National រដូវកាលទី៧។
ជាក់ស្តែង កាលអំឡុងខែសីហា ឆ្នាំ២០២៣ Molly បានចូលរួមដើរម៉ូដក្នុងកម្មវិធី GUANGDONG FASHION WEEK នៅទីក្រុងក្វាងចូវ ម្តងរួចហើយ ដោយនាងធ្វើបានយ៉ាងល្អក្នុងការដើរម៉ូដជាមួយតារាម៉ូដែលកុមារផ្សេងៗជាច្រើននាក់ផ្សេងទៀត។
សព្វថ្ងៃនេះ ហេង សុរៈផុស្សតី ជាសិស្សថ្នាក់ទី៥ នៅគ័ងចូវ ខេត្តគ័ងទុង ប្រទេសចិន ហើយនាង និងក្រុមគ្រួសារតែងធ្វើដំណើរចុះឡើងមកកម្ពុជាជាញឹកញាប់ ដើម្បីជួបជុំក្រុមគ្រួសារនាបេលវិស្សមកាល។ ថ្មីៗកន្លងទៅ ក្មេងស្រីស្រស់សោភានេះបានបញ្ចេញសមត្ថភាពដ៏ពូកែអស្ចារ្យក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodia’s Queen Of the Catwalk រដូវកាលទី១ ធ្វើឱ្យអ្នកចូលរួមកោតស្ញប់ស្ញែងទេពកោសល្យរបស់នាងយ៉ាងខ្លាំងក្លាតែម្តង៕