• 2024-07-18 03:27:33
  • ជីវិតតារា

៧ ដងហើយ Jessi កំពូលតារាស្រីលះជាងគេប្រចាំ K-Pop ក្លាហានធ្វើ មិនខ្វល់អ្នកណាទាំងអស់

  • 2024-07-18 03:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចអ្នកគាំទ្រ K-Pop ជ្រាបស្រាប់ថា ស្ថិតក្នុងវិស័យនេះ តារាៗទាំងអស់ ត្រូវប្រយ័ត្នប្រយែងគ្រប់សកម្មភាព និងពាក្យសម្ដីដែលបាន​និយាយចេញ។ ប៉ុន្តែលើកលែង Jessi ចេញ ដោយសារអ្នកណាក៏បាន​ដឹងថា តារាស្រីរូបនេះ រស់នៅជាមួយនឹងចរិតពិត នាងពុំចេះសម្ដែង និងមិនចេះលាក់លៀមឡើយ។ នាងធ្លាប់ទម្លាយគ្មានសល់ តាំងពីស្តង់ដារសម្រស់ (ការកែសម្ផស្ស) រហូតដល់ ប្រវត្តិស្នេហា។

ខាងក្រោមនេះ គឺជា ការពិតទាំង ដែលនាងងើបឈរប្រឆាំងនឹងការរំពឹងទុកពីមហាជន​ សម្រាប់តារា K-Pop

១. និយាយដោយបើកចំហអំពីការវះកាត់កែសម្ផស្សរបស់នាង

ការវះកាត់កែសម្ផស្សតែងតែជាប្រធានបទក្តៅនៅក្នុងវិស័យសិល្បៈ របស់ប្រទេសកូរ៉េ។ តារា​ចម្រៀង​ភាគច្រើន​ កម្របញ្ចេញសំឡេងទាក់ទងនឹងការ​វះកាត់​កែ​សម្ផស្ស​នេះណាស់ ប៉ុន្តែ Jessi ហាក់ដូចជាគិតខុសពីពួកគេ ដោយនាងយល់ថា មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវលាក់នោះទេ។

Jessi និយាយថា៖ «ខ្ញុំ​ចូល​ចិត្ត​អ្វីដែល​ខ្ញុំ​មាន​នៅ​ពេល​នេះ​ហើយ ព្រោះ​ខ្ញុំ​បាន​ព្យាយាម​គ្រប់​យ៉ាង​ ដើម្បីកម្ចាត់​អ្វីដែលមិនគួរជាទីពេញចិត្តចេញ។ ខ្ញុំចូលចិត្តខ្ញុំនៅពេលឥឡូវនេះ។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំមិនអាចល្អឥតខ្ចោះបានទេ។»

នៅក្នុងកម្មវិធីជជែកកម្សាន្តរបស់ KBS គឺ Happy Together 3 តារាស្រីរូបនេះបាន​លើកឡើងថា នាងបានកែ ភ្នែក និងច្រមុះ។ នាង​ក៏​បាន​វះកាត់​កែ​សុដន់ និង​ចាក់សារធាតុ​បំពេញ​បន្ថែម​ទៀត​ផង។

២. ប្រាប់ពិភពលោកទាំងមូលអំពីទំហំពែង (សុដន់) របស់នាង

នៅក្នុងកម្មវិធី TMI Show របស់ Mnet Jessi បានប្រាប់​តារាដែលជាភ្ញៀវកិត្តិយស ​ដោយ​ក្លាហាន​ថា «ខ្ញុំ​ពិត​ជា​ចង់​និយាយ​រឿង​នេះ។ ខ្ញុំ​មាន​ពែង​ធំ​មួយគូ»

ពេលគិតថា ដូច​ថា​មិន​ទាន់គ្រប់​គ្រាន់ Jessi** បាន​ដើរ​សំដៅ​ទៅ Mijoo ហើយ បង្អួត​ដើម​ទ្រូង ដោយមិនស្ទាក់ស្ទើរ។

៣. គំនិតស៊ិចស៊ី ដែលមិនអាចកាត់ថ្លៃបានរបស់នាង

ទោះបីជាតារាជាច្រើន បង្ហាញភាពសិចស៊ីសម្រាប់តែនៅក្នុងវីដេអូចម្រៀងរបស់ពួកគេក៏ដោយ ប៉ុន្តែ Jessi ចូលចិត្តបង្ហាញទាំងក្នុង និងក្រៅ។ សម្រាប់ MV បទ “Down” របស់នាង Jessi បានស្លៀកឈុតលេងឆ្នេរ ដែលទទួលបានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត។

ប៉ុន្តែអ្វីដែលនាង ឆ្លើយតបគឺ៖ «ខ្ញុំដឹងថាអ្នកមិនគួរធ្វើបែបនេះនៅកូរ៉េទេ។ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​ទទួល​ការ​រិះគន់។ ខ្ញុំជឿថាវាត្រឹមត្រូវសម្រាប់ស្ត្រីដែលមានទំនុកចិត្តលើរាងកាយរបស់នាង។ ប្រសិនបើអ្នកមានទំនុកចិត្ត អ្នកពិតជាអាចបង្ហាញវាបាន។ ខ្ញុំសូមឱ្យស្ត្រីទាំងអស់អាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ»។

៤. នៅពេលដែលនាងនិយាយដើមចៅហ្វាយ

នៅក្នុងវីដេអូនៅលើ STUDIO WAFFLE ពិធីករបានលើកថា PSY ដែលជានាយក ក្រុមហ៊ុន P Nation មិនចូលចិត្តទេ នៅពេលដែល Jessi បង្ហាញស្បែក សាច់ ច្រើនពេក។

បានឮដល់ត្រចៀក Jessi ក៏នាងមិនបានស្លុតអ្វីដែរ ហើយនេះគឺជាការឆ្លើយតបរបស់ជេស៊ី៖ «ខ្ញុំអត់បាន​ខ្វល់ផង!»

មិនអស់ចិត្ត Jessi បន្ថែមដោយលើកពីពេលដែល PSY ស្លៀក​ឈុតឲ្យដូច Beyoncé ពេលសម្ដែងទៀត។

៥. បង្ហាញខ្លួន នៅព្រលានយន្តហោះ ដោយស្លៀកខោខ្លីខ្លាំង

Jessi ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​កូរ៉េ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​នាង​បង្ហាញ​ខ្លួន​ដល់​អាកាសយានដ្ឋាន​ក្នុង​ឈុត​ខោ​ក្នុង​ ដោយមិនស្លៀកខោមួយជាន់ទៀតនៅក្រៅ។

ជាជាងការសុំទោសចំពោះឈុតរបស់នាង Jessi បានពន្យល់ថា "ខោ" ដែលគ្រប់គ្នាគិតថា ជាខោក្នុងនោះ តាមពិតជាខោខ្លីទេ។ ពោលបានន័យថា នាងស្លៀកខោពីក្នុង ហើយស្លៀកថែមមួយជាន់ទៀតដូចមនុស្សទូទៅដែរ គ្រាន់តែវា ខ្លី។

៦. ហ៊ាននិយាយដោយបើកចំហអំពីប្រវត្តិស្នេហា

នៅក្នុងវគ្គដំបូងនៃកម្មវិធី tvN ដែលមានចំណងជើងថា The Sixth Sense តួៗដែលបាន​ចូលរួម បានសួរថា "តើអ្នកគិតថាអ្នកណាបានណាត់ជួបច្រើនជាងគេ?" Yoo Jae Suk ជ្រើសរើស Jeon So Min ខណៈ Jeon So Min និង Oh Na Ra ជ្រើសរើស JessiJessi បង្កើត​កំណត់ត្រា​ដោយ​ប្រាប់​អ្នកចូលរួម ថា​នាង​មាន​មិត្ត​ប្រុស​ប៉ុន្មាន​នាក់​ទៀតផង។

Jessi និយាយថា៖ «ចាំម៉ាភ្លែត! ខ្ញុំ​ធ្លាប់​ណាត់​ជួប​មិត្ត​ប្រុស​តែ​៥ ​នាក់​ប៉ុណ្ណោះ»

៧. ការពារ HyunA និង DAWN

សម្រាប់​តារា​ចម្រៀង K-Pop ប្រសិនមានការ​ណាត់​ជួប​ ឬមានស្នេហា អាច​មាន​ន័យ​ថា​ពួកគេប្រថុយ​នឹង​អាជីព​របស់​ពួក​គេ ប៉ុន្តែ​នោះ​ជា​ហានិភ័យ​ដែល DAWN និង HyunA មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក។ បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ Jessi គឺជាមនុស្សដំបូងគេក្នុងវិស័យនេះ ដែលចេញមុខការពារពួកគេ។

Jessi និយាយថា៖ «អ្នក​រាល់​គ្នា​អាច​ណាត់​ជួប​អ្នក​ណា​ដែល​គេ​ស្រឡាញ់ អូខេ? យើងមិនមែនជាកូនក្មេងទៀតទេ។ មិនសំខាន់ទេ ប្រសិនបើអ្នកជា Idol ពួកគេ​មាន​មុខមាត់បន្តិច​បន្តួចក៏ដោយ ប៉ុន្តែ​នាង​មាន​ធំពេញវ័យគ្រប់គ្រាន់ ​ដើម្បី​ណាត់ជួប​អ្នកណា​ដែល​នាង​ចង់បាន។ ឯការ​ដែល​នាង​ចេញ​មក​និយាយ​ថា​នាង​ណាត់​ជាមួយ​អ្នក​ណា ទុក​ឱ្យ​នាង​ណាត់​ជាមួយ​គេទៅ»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម