• 2024-07-22 04:16:16
  • ព័ត៌មាន

ជាផ្លូវការ ! Shiloh ប្រកាសដកនាមត្រកូល Brad Pitt ចេញ ខណៈ Angelina សង្ស័យនៅពីក្រោយការផ្ដាច់ទំនាក់ទំនងឱពុកកូន

  • 2024-07-22 04:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shiloh កូនស្រីទីច្បងរបស់ Angelina Jolie និង Brad Pitt កំពុងស្ថិតក្នុងដំណើរការនីតិវិធីចាំបាច់ដើម្បីដកនាមត្រកូលរបស់ឪពុកនាងចេញពីឈ្មោះរបស់នាង។ ចំណាត់ការចុងក្រោយនេះគឺជាការប្រកាសជាសាធារណៈនៅក្នុងសារព័ត៌មាន។

កាលពីថ្មីៗកន្លងទៅនេះ Shiloh Jolie-Pitt បានបង្ហោះព័ត៌មានមួយនៅក្នុង Los Angeles Times ដោយប្រកាសថានាងនឹងដកពាក្យ "Pitt" ចេញពីនាមត្រកូលរបស់នាង។ ជុំវិញបញ្ហានេះមានមហាជនគិតថានេះគ្រាន់ជារឿងបង្កើតឡើងដើម្បីទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ប៉ុន្តែមនុស្សជំនិតគ្រួសារនេះបានបញ្ជាក់ Shiloh ពិតជាបានដាក់ពាក្យសុំប្តូរឈ្មោះរបស់នាងទៅជា "Shiloh Jolie" ។

ក្នុងករណីនេះ Angelina មិនបានដឹង និងមិនបានបកស្រាយអំពីចេតនារបស់កូនស្រីនាងនោះទេ។ ផ្ទុយទៅវិញបែរជាលេចឧឮពាក្យចចាមអារ៉ាមថានាងជាអ្នកនៅពីក្រោយឱ្យកូនស្រីនាងដកនាមត្រកូល Pitt ចោលទៅវិញ។

មុនពេល Shiloh ដាក់ពាក្យសុំដកនាមត្រកូលរបស់ឪពុកនាង Brad Pitt បានចោទប្រកាន់អតីតភរិយារបស់គាត់ថាមានចេតនាបំបែកលោកចេញពីកូនស្រី។ មិនតែប៉ុណ្ណោះ Brand Pitt បង្ហើបថា អតីតអង្គរក្សរបស់គ្រួសារលោកបានឮ Angelina សុំឱ្យក្មេងៗនៅឆ្ងាយពី Brad ពេលមកលេង។ ប៉ុន្តែចំពោះការលើកឡើងរបស់ Brand Pitt នេះអ្នកតំណាងស្របច្បាប់របស់ Angelina បានបដិសេធច្រានចោល។

ទោះជាយ៉ាងណាក៏ដោយ Brad Pitt មិនជឿថា Angelina មិនពាក់ព័ន្ធនោះទេ។ ហើយ Brad Pitt នៅមិនទាន់ឆ្លើយតបចំពោះទង្វើរបស់កូនស្រីខ្លួនដែលចង់ដកនាមត្រកូលលោកចេញនៅឡើយទេ។

យ៉ាងណាមិញ ប្រភពអ្នកក្បែរខ្លួន Brand Pitt ធ្លាប់បានបង្ហើបថា លោកមានអារម្មណ៍មិនស្រួល និងសោកសៅបន្ទាប់ពីបានដឹងដំណឹងនេះ៕

ប្រភព៖ Kenh14 អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម