• 2024-07-22 09:40:00
  • ព័ត៌មាន

ស្ងាត់មួយប្រាវ! តារារ៉េប King Chi & RuthKo ត្រៀមប៉ះសម្តីគ្នាម្តងទៀត ក្នុងកម្មវិធីថ្មីរបស់ PNN

  • 2024-07-22 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកាសរៀបចំការប្រកួតចម្រៀងរ៉េបដ៏ធំ Rapper Fighter របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កាលពីចុងសប្តាហ៍កន្លងទៅ ធ្វើឱ្យពិភពសិល្បៈ និងអ្នកនិយមចូលចិត្តវិស័យរ៉េបមានការភ្ញាក់ផ្អើលជាខ្លាំង។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) បាននាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗគ្នាជុំវិញការរៀបចំការប្រឡងចម្រៀងរ៉េបនេះ ដែលក្នុងនោះមានទាំងមតិវិជ្ជមាន និងអវិជ្ជមាន។

រូបភាព៖ ហ្វេសប៊ុក Rapper Fighter

គួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គឺវត្តមាន coach ទាំង៥រូប ដែលសុទ្ធសឹងជាអ្នកមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈខ្មែរ រួមមាន៖ ក្រុមក្មេងខ្មែរ កៅ ពន្លឺ និង ជា សុជាតិ , វុទ្ធា , RuthKo និង King Chi ជាដើម។ ក្នុងចំណោមអ្នកទាំង ៥ មានតែ RuthKo និង King Chi ប៉ុណ្ណោះ ដែលធ្លាប់មានបទពិសោធន៍ធ្វើជា coach ក្នុងការប្រឡងចម្រៀងរ៉េប ខណៈដែល ពន្លឺ សុជាតិ និង វុទ្ធា ទើបមានឱកាសក្តោបតំណែង coach ជាលើកដំបូង។

រូបភាព៖ ហ្វេសប៊ុក Rapper Fighter

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលលើកនេះតារារ៉េបកំពូលសម្តី King Chi មានឱកាសប៉ះគ្នាជាមួយតារារ៉េបមុខមាំ RuthKo ក្នុងការប្រកួតចម្រៀងរ៉េបម្តងទៀត ក្នុងកម្មវិធីប្រឡងចម្រៀ់ងរ៉េបថ្មី Rapper Fighter ដែលស្ថានីយ៍ទូរទស្ស PNN ទើបបង្កើតឡើង។

ផ្តល់បទសម្ភាសន៍ក្នុងពិធីសន្និសិទសារព័ត៌មានការប្រកួតចម្រៀង Rapper Fighter កាលពីចុងសប្តាហ៍ តារារ៉េប King Chi និង RuthKo សប្បាយចិត្តដែលត្រូវបានជ្រើសរើសឱ្យធ្វើជា coach ក្នុងការប្រកួតចម្រៀងរ៉េបដ៏ធំ Rapper Fighter ហើយក៏សប្បាយចិត្តដែលមានឱកាសផ្ទេរចំណេះជំនាញរបស់ខ្លួនទៅកាន់អ្នកជំនាន់ក្រោយ ដែលស្រលាញ់ និងចូលចិត្តសិល្បៈរ៉េប។

រូបភាព៖ ហ្វេសប៊ុក Rapper Fighter

តារារ៉េបរបស់ CG Movement និងតារារ៉េបរបស់ ក្លាបយ៉ាហ៊ែន (Klapyahandz) ត្រៀមវោហាសព្វដ៏មុតស្រួច សម្រាប់ដណ្តើមបេក្ខភាពមកជាកូនក្រុមរបស់ពួកគេ ដោយសន្យាថា និងបង្ហាត់បង្រៀនកូនក្រុមឱ្យពេញទំហឹង ដើម្បីក្លាយជាជយលាភីដំបូងនៃកម្មវិធី Rapper Fighter។

RuthKo បញ្ជាក់ឱ្យដឹងថា បេក្ខភាពដែលលោក និង coach ផ្សេងៗទៀតចង់បានត្រូវតែជាមនុស្សដែលមានឆន្ទៈ មានសមត្ថភាព ជឿជាក់លើខ្លួនឯង និងមានភាព unique នូវអ្វីដែលជារបស់ខ្លួនឯង។ ចំណែក បេក្ខភាពដែលអាចចូលជាកូនក្រុម Coach King Chi ត្រូវមានចំនុចសំខាន់ ៣ គឺ មានសមត្ថភាព ចេះបន្ទាបខ្លួន និងមានក្រមសីលធម៌។

រូបភាព៖ ហ្វេសប៊ុក Rapper Fighter

គួររំឮកផងដែរថា នេះជាលើកទី២ ដែលតារារ៉េបមុខស្មើរតែពូកែលេងសើច RuthKo ត្រៀមធ្វើសង្គ្រាមពាក្យសម្តីជាមួយតារារ៉េបពូកែលេងពាក្យ King Chi ក្នងសង្វៀនចម្រៀងរ៉េប ខណៈកន្លងមកអ្នកទាំងពីរធ្លាប់ប៉ះគ្នាក្នុងតំណែង Coach ម្តងហើយ ក្នុងការប្រឡងចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១។

តារារ៉េបទាំង ២រូប មិនបានបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំនេះឡើយ តែអ្នកទាំងពីររីករាយដែលបានចូលរួមធ្វើ coach កម្មវិធី Rapper Fighter ដែលជាកម្មវិធីបង្កើតឡើងដោយផលិតករខ្មែរ ដែលមានទម្រង់ប្រតិដ្ឋផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញទំរង់ពីបរទេសឡើយ៕

អត្ថបទ៖ Ah Mouy

មតិយោបល់