• 2024-07-26 09:00:00
  • ព័ត៌មាន

ផ្អែកលើបទពិសោធន៍ ចន សុទីម៉ា ចង់ឱ្យ MUC 2024 បង្ហាញចំនុចលេចធ្លោ ២ លើឆាកអន្តរជាតិ

  • 2024-07-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរទៀតនោះទេ អ្នកនិយមគាំទ្រវិស័យ beauty pageant នៅកម្ពុជា នឹងបានឃើញបវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ២០២៤ (Miss Universe Cambodia 2024) ដែលជ្រើសរើសបានពីវគ្គ Closed Door Casting និងសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការជំនាញ ៤រូប។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

តាមរយៈកិច្ចសម្ភាសន៍សិល្បៈមួយកាលពីពេលថ្មីៗ លោក ឈួង យីវឆូយ National Director ថ្មីនៃកម្មវិធី MUC បានបញ្ជាក់ថា ស្ថាប័នគ្រោងបើកបង្ហាញសមាសភាព Miss Universe Cambodia 2024 នៅអំឡុងខែសីហា ឆ្នាំ២០២៤ ខាងមុខ ជាមួយការរៀបចំកម្មវិធីធំយ៉ាងគគ្រឹកគគ្រេងតែម្តង។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

មិនខុសពីបណ្តាអ្នកគាំទ្រ កញ្ញា ចន សុទីម៉ា បវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ២០២៣ ក៏អន្ទះសារចង់ឃើញម្ចាស់មកុដឆ្នាំថ្មីដូចគ្នាដែរ។ ថ្វីដ្បិតតែ សុទីម៉ា មិនបានចូលរួមសម្ភាសន៍បេក្ខភាព Top5 ដោយផ្ទាល់ក៏ពិតមែន តែនាងជឿជាក់លើក្រសែភ្នែកដ៏មុតស្រួចរបស់គណកម្មការជំនាញ និង ND ក្នុងការជ្រើសរើសបេក្ខភាពដ៏ល្អស័ក្កសមសម្រាប់តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ផ្អែកតាមបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកម្មវិធី Miss Universe 2023 កញ្ញា ចន សុទីម៉ា យល់ឃើញថា បេក្ខភាព Top5 សុទ្ធសឹងតែមានចំនុចពិសេស និងមានភាពលេចធ្លោរៀងៗខ្លួន ដែលអាចឈរជាសម្លេងឱ្យប្រទេសកម្ពុជាលើវេទិកាអន្តរជាតិបានយ៉ាងល្អប្រសើរ។

ទោះបីជានាងមិនទាន់អាចបំបែកកំណត់ត្រានាំកម្ពុជាចូលទៅក្នុងវគ្គ Top នៃកម្មវិធី Miss Universe តែបវរកញ្ញាចក្កវាឡកម្ពុជារូបនេះ បាននាំបទពិសោធន៍ជាច្រើនពីការប្រកួតអន្តរជាតិ ទុកចែករំលែកដល់បវរកញ្ញាជំនាន់ក្រោយៗ។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប កាលពីពេលថ្មីៗ ចន សុទីម៉ា បានលើកឡើងថា នាងចង់ឱ្យ MUC 2024 សិក្សាស្វែងយល់ពី platform ប្រកួតឱ្យបានច្បាស់លាស់ ដើម្បីដឹងពីវត្ថុបំណង និងអ្វីដែលកម្មវិធីគេចង់បាន។

ក្នុងនោះផងដែរ នាងចង់ឱ្យបេក្ខភាពតំណាងកម្ពុជាបង្ហាញចំនុចលេចធ្លោចំនួន ២ អំឡុងពេលប្រកួតអន្តរជាតិ គឺ ធ្វើនូវអ្វីដែលជាខ្លួនឯង និង បង្ហាញភាពជាខ្លួនឯងលើឆាកអន្តរជាតិ។ ការដែលយើងមានភាពជឿជាក់លើខ្លួនឯង នឹងជួយឱ្យយើងឆ្លងកាត់ទៅបានគ្រប់ដំណាក់កាល ថែមទាំងអាចទាក់ទាញកម្មវិធីឱ្យសម្លឹងមើលយើងទៀតផង។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

Miss Universe Cambodia 2023 ចង់ឱ្យពុកម៉ែបងប្អូនបន្តគាំទ្រការប្រកួតបវរកញ្ញា-បុរសឯក ក៏ដូចជាវិស័យ beauty pageant ព្រោះវិស័យនេះពិតជាល្អខ្លាំងមែនទែន ដែលយើងអាចធ្វើការប្រម៉ូតផ្សព្វផ្សាយសព្វគ្រប់បែបយ៉ាងពីកម្ពុជាយើងបង្ហាញទៅកាន់ពិភពលោក។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

សូមជម្រាបផងដែរថា ម្ចាស់ជយលាភី Miss Universe Cambodia 2024 នឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Universe 2024 លើកទី៧៣ ដែលគ្រោងប្រារព្ធឡើងនៅប្រទេសម៉ិចស៊ីកូ នាចុងឆ្នាំ២០២៤នេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់